ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលរាជធានីភ្នំពេញ មានសេចក្ដីសោមនស្សរីករាយឥតឧបមា សូមសម្ដែងអំណរសាទរយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសទទួលបានគោរមងារ «សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ ដើម្បីចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅសាធារណរដ្ឋប្រជាមានិតចិន៕