ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង ប្រចាំឆ្នាំ ២០១៩ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ

0
397

កីឡារ៖ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង ប្រចាំឆ្នាំ ២០១៩ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ឆ្នាំនេះ គឺមានវិញ្ញាសាររត់ចម្ងាយឆ្ងាយ ៣ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ និង ពាក់កណ្តាលម៉ារ៉ាតុង ដែលខុសប្លែកកាលពីឆ្នាំមុនៗ ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះ មានភាពរីកចម្រើនពីមួយឆ្នាំ ទៅមួយឆ្នាំ​ ដោយមានកំណើនអ្នករត់ចម្ងាយឆ្ងាយទាំង ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ ដែលធ្វើឱ្យមាន អ្នកចូលរួមច្រើនរហូតដល់ជាង ១,០០០ នាក់ឯណោះក្នុងមួយវិញ្ញាសា ដោយភាគច្រើនពលរដ្ឋខ្មែរ និយមរត់ចម្ងាយត្រឹម ៣ គីឡូម៉ែត្រ ហើយជនបរទេសចូលចិត្តរត់វិញ្ញាសារចាប់ពី ១០ គីឡូម៉ែត្រឡើងទៅ ៕ប្រភពប្រជាប្រិយ

LEAVE A REPLY

Please enter your comment!
Please enter your name here