លោកជំទាវ ជា ស៊ីណា ភរិយាឯកឧត្តម ឃួង ស្រេង ចុះសួរសុខទុក្ខលោកស្រីចៅសង្កាត់សាក់សំពៅ នៅមន្ទីរពេទ្យកាលម៉ែត

0
963

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ លោកជំទាវ ជា ស៊ីណា ភរិយាឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ព្រមទាំង សមាជិកសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញទៅសួរសុខទុក្ខលោកស្រី ទិត្យ សំអុន ចៅសង្កាត់ សាក់សំពៅ ខណ្ឌដង្កោ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះដែរ លោកជំទាវបាននាំយកថវិកាមួយចំនួនទៅឧបត្ថម្ភ ដល់ក្រុមគ្រួសារលោកលោកស្រី ទិត្យ សំអុន កំពុងសម្រាកព្យាបាលជំងឺ ក្នុងនោះមាន៖ សាលារាជធានីភ្នំពេញថវិកាចំនួន២លានរៀល, សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិឌ្ឍន៍សាខារាជធានីភ្នំពេញ ថវិកាចំនួន១លានរៀល, លោកស្រី មុំ ក្រសាល សមាជិកក្រុមប្រឹក្សា ថវិកាចំនួន២០ម៉ឺនរៀល, លោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារី ថវិកាចំនួន២០ម៉ឺនរៀល, លោកស្រី សុខ សុភារ៉េត ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ថវិកាចំនួន១០ម៉ឺនរៀល និងលោកស្រី គួន សារ៉េត អនុប្រធានមន្ទីរសុខាភិបាល ថវិកាចំនួន១០ម៉ឺនរៀល។

សូមបញ្ជាក់ផងដែរថា លោកស្រី ទិត្យ សំអុន ចៅសង្កាត់ គឺជាចៅសង្កាត់ឆ្នើមរបស់ គណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ ដែលជាប់ឆ្នោតរយៈពេល៤អាណត្តិជាប់ៗគ្នា ដោយសារតែលោកស្រី ចៅសង្កាត់មានប្រជាប្រិយភាព តែងតែគិតគូពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្នាន។

LEAVE A REPLY

Please enter your comment!
Please enter your name here