Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
Liverpool ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League លើក​ទី៩ ក្រោយទម្លាក់ក្រុមយក្សអេស្ប៉ាញ FC Barcelona ក្នុងលទ្ធផល ៤-០ (សូមទស្សនាវិដេអូ)

ព័ត៌មានកីឡា

Liverpool ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League លើក​ទី៩ ក្រោយទម្លាក់ក្រុមយក្សអេស្ប៉ាញ FC Barcelona ក្នុងលទ្ធផល ៤-០ (សូមទស្សនាវិដេអូ)

By NCN Daily

May 08, 2019

កីឡា៖ កាលពីយប់មិញនេះ អ្នកទាំងអស់គ្នាប្រាកដជាបានជ្រាបច្បាស់ហើយថា ក្រុមដែលឈានឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់លីគអឺរ៉ុប UEFA Champions League ជាលើកទី៩ ក្រោយវាយបកឈ្នះក្រុមយក្សអេស្ប៉ាញ FC Barcelona ក្នុងលទ្ធផល ៤-០ ដ៏គួរ ឲ្យភ្ញាក់ផ្អើលនាយប់មិញនេះ គឺក្រុមបាល់ទាត់ហង្សក្រហម Liverpool ។

គួររំលឹកផងដែរថា កាលពីជើងទី១ក្រុមអង់គ្លេស Liverpool បានរបូត ៣គ្រាប់កាលជើងទី១ នៅទឹកដីអេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងរបស់ក្រុមអ្នកមានបុណ្យ FC Barcelona នៅកីឡដ្ឋាន Camp Nou តែបានធ្វើការវាយបកយកជ័យជម្នះ ៤-០ វិញក្នុងជើងទី២ នារាត្រីថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩ ដ៏គួរឲ្យភ្ញាក់ផ្អើល ។

ជ័យជម្នះដ៏ភ្ញាក់ផ្អើលនៅកីឡដ្ឋាន Anfield ស្ថិតក្នុងទីក្រុង Liverpool នៃចក្រភពអង់គ្លេស បានធ្វើឲ្យ ក្រុម Liverpool ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Champions League ជាលើកទី៩ ក្រៅពីធ្លាប់ឈ្នះពាន នេះបាន ៥ដងរួចមក។

ក្រុមហង្សក្រហម Liverpool នៅចាំតែគូប្រជែងមួយក្រុមទៀត រវាង Ajax ប៉ះជាមួយក្រុមដែរមកពីអង់គ្លេសដូចគ្នា គឺក្រុមមាន់ខ្នាយមាស Tottenham Hotspur ដែលត្រូវប្រកួត បញ្ចប់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីនេះ ខណៈជើងទី១ Ajax បានយកឈ្នះក្រុម Spurs ត្រឹម ១-០ នៅទឹកដីអង់គ្លេស មុនពេលវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញ៕

(សូមទស្សនាវិដេអូខាងក្រោម)