ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរទាក់ទងនឹងគម្រោងសាងសង់កំពង់ផែ គម្រោងសាងសង់ ផ្លូវលេខ ៧១C គម្រោងសាងសង់ផ្លូវលេខ១០ គម្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ៥៥ គម្រោងកំពុង ដំណើរការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីបញ្ចប់ឱ្យបានរួចរាល់នៅខែកញ្ញា ឆ្នាំ២០២២ មុនកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្រុងព្រះសីហនុ ។
ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងនៅថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពថ្នាក់ដឹកនាំក្រសួងទើបត្រូវបានតែងតាំងថ្មី និងការបែងចែកភារកិច្ច ថ្នាក់ដឹកនាំក្រសួងទើបតែងតាំងថ្មី ដោយមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទក្រសួង៕