វិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ត្រូវបានបើកការដ្ឋានសាងសង់ក្រោមជំនួយឥតសំណងពីសំណាក់រាជរដ្ឋាភិបាលជប៉ុន

0
1265

បាត់​ដំបង៖ ​វិទ្យាស្ថាន​គរុកោសល្យ​ខេត្ត​បាត់ដំបង ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ក្រោម​ជំនួយ​ឥត​សំណង​ពី​សំណាក់​រាជរដ្ឋាភិបាល​ជប៉ុន ដើម្បី​ពង្រឹង​គុណភាព​គ្រូ​បង្រៀន ដែល​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​វិស័យ​អប់រំ។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង​ឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេស៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នា​ថ្ងៃ​សុក្រ ៧​កើត ខែ​ពិសាខ ឆ្នាំ​ច ឯកស័ក ព.ស.២៥៦២ នៅ​វិទ្យាស្ថាន​គរុកោសល្យ​បាត់​ដំបង។ សូម​ជម្រាប​ថា ថ្មី​ៗ​នេះ ​វិទ្យាស្ថាន​គរុ​កោសល្យ​រាជធានី​ភ្នំពេញ ក៏​ទើប​តែ​បើក​ការដ្ឋាន​សាងសង់​ក្រោយ​ជំនួយ​ឥត​សំណង​ពី​សំណាក់​រាជរដ្ឋាភិបាល​ជប៉ុន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here