ប្រធានរដ្ឋសភាទទួលជួបសវនាការជាមួយនាយករដ្ឋមន្រ្តី នៃប្រទេស នេប៉ាល់

0
324

ភ្នំពេញ៖ សម្ដេចប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា វេលាម៉ោង ៩ និង០០នាទីព្រឹកថ្ងៃទី១៤ ខែឱសភានេះបានទទួលជួបសវនាការជាមួយឯកឧត្តម
ខេ ភិ សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តី នៃប្រទេសនេប៉ាល់ និងភរិយានៅវិមានរដ្ឋសភា។
គួរបញ្ជាក់ដែរថា ឯកឧត្ដម ខេ ភី សាម៉ា អូលី នាយករដ្ឋមន្ត្រី នៃ សា ធារ ណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងលោកជំទាវ បានដឹក នាំគ ណៈ ប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវ ការរយៈ ពេ ល ៣ថ្ងៃ នៅព្រះរាជា ណា ច ក្រ កម្ពុជា (ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩) ដែ ល ជា ការតបតាមការ អញ្ជើ ញ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណា ចក្រកម្ពុ ជា ។ បើតាមកម្មវិធីដែលបានគ្រោងទុក ក្នុងអំឡុងស្នាក់អាស្រ័យ និងបំពេញ ទស្សន កិច្ចនៅ កម្ពុ ជា ឯកឧត្ដម ខេ ភី សាម៉ា អូលី នា យករដ្ឋមន្ត្រីនេប៉ាល់ គ្រោង នឹងជួប សម្តែង ការ គួរសម ជា មួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រ ធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ឯក ឧត្ដម ខេ ភី សាម៉ា អូលី ក៏ត្រូវ បា នរំ ពឹង ថា ឯកឧត្តមនឹងថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងវេទិកាធុ រកិច្ចកម្ពុ ជា -នេប៉ាល់ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here