កំពង់ចាម: ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ៈ៥០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅត្រង់ចំណុចផ្ទះឈ្មោះ ស៊ឹម ធុក នៅភូមិត្រពាំងធំ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញជនរងគ្រោះទាំងបីនាក់ នាំគ្នាបើកទូរស័ព្ទដៃមើល ចំពេលមេឃកំពុងភ្លៀង ខណ:នោះស្រាប់តែមានរន្ទះបាញ់ បណ្តាលឲ្យជនរងគ្រោះទាំងបីនាក់ ដួលសន្លប់។
ការបើកមើលទូរស័ព្ទដៃ នៅពេលមេឃកំពុងភ្លៀង បានបណ្តាលឲ្យជនរងគ្រោះ ចំនួន៣នាក់ ត្រូវរន្ទះបាញ់ តែសំណាងល្អត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា ធ្វើឲ្យអ្នកទាំងបី រួចផុតពីសេចក្តីស្លាប់។
ជនរងគ្រោះ៖ ទី១. ឈ្មោះ ចិន ស្រី ភេទស្រី អាយុ២៦ឆ្នាំ មានរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យខេត្ត ទី២. ឈ្មោះ ឡាយ វីរ: ភេទប្រុស អាយុ១២ឆ្នាំ របួសស្រាល និងទី៣. ឈ្មោះ ឡាយ សុខហៃ ភេទប្រុស អាយុ៧ឆ្នាំ របួសស្រាល កំពុងសម្រាកនៅមន្ទីរពេទ្យ៕ប្រភពFB Hengly