Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ចោរវ័យក្មេងលួចគាស់ទ្វាររថយន្ត ត្រូវសមត្ថកិច្ចក្របួចជាប់ នៅសង្កាត់វាល់វង ខណ្ឌ៧មករា…

ព័ត៌មាន

ចោរវ័យក្មេងលួចគាស់ទ្វាររថយន្ត ត្រូវសមត្ថកិច្ចក្របួចជាប់ នៅសង្កាត់វាល់វង ខណ្ឌ៧មករា…

By NCN Daily

May 15, 2019

ភ្នំពេញ៖ សមត្ថកិច្ចក្របួចចាប់ចោរវ័យក្មេងម្នាក់ ក្នុងបទល្មើសជាក់ស្តែង ខណៈកំពុងតែធ្វើសកម្មភាពគាស់ទ្វាររថយន្ត ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខអាគារទី៥ ផ្លូវលេខ២១១ ភូមិ ១២ សង្កាត់វាល់វង ខណ្ឌ៧មករា ។

ជនសង្ស័យឈ្មោះ ម៉ុន វាសនា ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរមុខរបរដើររើសអេតចាយ ទីលំនៅផ្ទះមិនពិតប្រាកដក្រោយឃាត់ខ្លួន (ពិនិត្យទឹកនោមឃើញមានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ ប៊ូ សាឃឿន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលស្នាក់នៅផ្ទះលេខ៦អឺ៦ អាគារទី៥ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ជនសង្ស័យបានធ្វើសកម្មភាពលួចគាស់ទ្វាររថយន្តមិនបានសម្រេចពេលជនសង្ស័យកំពុងធ្វើសកម្មភាពគាស់ទ្វាររថយន្តភ្លាមនោះត្រូវកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃើញក៏បង្ក្រាបចាប់ឃាត់ខ្លួនតែម្តង ។

ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕