ទិដ្ឋភាពស្អាត របស់សម្តេចហ៊ុន សែន សម្តេចកតិ្តព្រឹទ្ធបណ្ឌិត អញ្ចើញចូលរួមក្នុងពិធីកាត់សក់មង្គការ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា

0
555

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃសិរីសួស្តីជ័យមង្គលរបស់កំពូលតារាច ម្រៀងនៅកម្ពុជាគឺកញ្ញា ឱក សុគន្ធកញ្ញា ជាមួយស្វាមីលោក អ៊ឹង សុខលី កំពុងតែប្រារព្ធធ្វើឡើងនៅឯ សណ្ឋាគារសុខាភ្នំពេញ ដោយមានការ អញ្ចើញចូលរួមយ៉ាងច្រើន ពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលល្បីៗ អ្នក ជំនួញ រួមទាំងភ្ញៀវ កិត្តិយសក្រុមគ្រួសារសាច់ញាតិទាំងសងខាង នឹងសិល្បករ សិល្បការិនីជាច្រើនរូប ។

ហើយអ្វីដែរ ជាការទន្ទឹមរង់ចាំទស្សនាក្នុងពិធីមង្គលការនេះ មុននេះបន្ដិច សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់កិត្ដិយសដ៏គូរស្វាមីភរិយាថ្មីមួយគូរនេះ ដោយបានអញ្ចើញជាភ្ញៀវកិត្ដយសកាត់សក់សម្រាប់ជាជ័យសិរីមង្គលដល់អ្នកទាំងពីរឲ្យស្រលាញ់គ្នាដល់ចាស់ទៅថែមទៀតផង។

ក្នុងនោះក៏មានភ្ញៀវកិត្ដិយសដែលជាមិត្ដក្នុងរង្វង់សិល្បៈអញ្ចើញចូលរួមក្នុងពិធីហែរជំនូនមានដូចជា តារាចម្រៀងរួមផលិតកម្ម ពិធីករ ពិធីការិនី តារាសម្ដែង ដែលមានដូចជា លោក ណុប បញ្ញារិទ្ធិ លោក ឆន សុវណ្ណរាជ កញ្ញា ឈិត សុវណ្ណបញ្ញា អ្នកនាង ពេជ្រ សោភា លោក Step កញ្ញា ឈឹម រតនៈ លោក ឃុន វុត្ថា កញ្ញា ចំរើន សុភ័ក្រ កញ្ញា សួស វីសា លោក TOMMY ពិធីការិនី អ្នកនាង កែវ ចាន់និមល ថែមទៀតផង៕ប្រភពTVFB

LEAVE A REPLY

Please enter your comment!
Please enter your name here