វៀតណាម៖ នៅល្ងាចថ្ងៃទី១៦ ខែឧសភានេះ ប្រភពពីប្រព័ន្ធផ្សព្វផ្សាយវៀតណាមឲ្យដឹងថា មានក្រុមហ៊ុនអគ្គិសនីដើរដោយឋាមពលព្រះអាទិត្យ ដែលជាក្រុមវិស្វករជនជាតិឥណ្ឌា បានប្រទះឃើញសត្វពស់វែករនាម មានប្រវែង៧ម៉ែត្រនិងមានទម្ងន់រហូតទៅដល់៦០គីឡូក្រាមនៅការដ្ឋានមួយកន្លែង ហើយពួកគេព្យាយាមបណ្តាញវាឲ្យចេញពីសំបុកដែរ តែពស់ទាំងពីរនេះពុំព្រមទៅណាសោះ ដូច្នេះ ទើបពួកគេបង្ខំចិត្តព័ទ្ធចាប់វាទាំងរស់ ដើម្បីធ្វើការ ហើយយកពស់ទាំងនោះប្រគល់ឲ្យផ្នែកទេសចរណ៍ ៕