រដ្ឋបាលរាជធានីភ្នំពេញ បានពិធីបង្សុកូល ពិធីរាប់បាត្រព្រះសង្ឃ២០៧អង្គ និងប្រារព្ធវិញ្ញាណក្ខន្ធ ដើម្បីរំលឹកឡើងវិញ នូវការឈឺចាប់ក្នុងរបបវាលពិឃាត

0
677

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក មានការប្រារព្ធទិវាជាតិនៃការចងចាំ ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ និងរាប់បាតព្រះសង្ឃចំនួន២០៧អង្គ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វបុរស និងប្រជាជនដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នឹងដើម្បីជាការរំលឹកឡើងវិញ នូវការឈឺចាប់ក្នុងរបបវាលពិឃាតដែលប្រជាពលរដ្ឋកម្ពុជា បានទទួលរងនូវការកាប់សម្លាប់ និងការធ្វើទារុណកម្មយ៉ាងឃោរឃៅក្នុងរបបប្រល័យពូជសាសន៍។

ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានចងចាំជានិច្ច និងបានចាត់ទុកទិវាជាតិ ២០ ឧសភា ជាថ្ងៃចងកំហឹងចំពោះការបាត់បង់បុព្វការីជន ដែលត្រូវបានសម្លាប់និងទទួលរងទារុណកម្មយ៉ាងព្រៃផ្សៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here