Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ស្ដ្រីចិត្តខ្លាំងម្នាក់ទាញកាំភ្លើងបាញ់សម្លាប់ខ្លួនឯងក្នុងរថយន្ត សង្ស័យថា…

ព័ត៌មាន

ស្ដ្រីចិត្តខ្លាំងម្នាក់ទាញកាំភ្លើងបាញ់សម្លាប់ខ្លួនឯងក្នុងរថយន្ត សង្ស័យថា…

By NCN Daily

May 21, 2019

កណ្ដាល៖ ស្ដ្រីចិត្តខ្លាំងម្នាក់ទាញកាំភ្លើងបាញ់សម្លាប់ខ្លួនឯងក្នុងរថយន្ត ករណីធ្វើអត្តឃាតខ្លួនឯងនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចកំពង់ទឹកទន្លេភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីវេលាម៉ោង១៦៖៣០នាទី កាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០១៩ ។

ស្ដ្រីអត្តឃាតឈ្មោះ ណុប វណ្ណី អាយុ៣៤ឆ្នាំមុខរបរលក់ដូរ មានទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រស្រុកល្វាឯម ខេត្តកណ្ដាល។ ចំណែកប្ដីឈ្មោះ អ៊ុក ជីវ៉ា អាយុ៤៣ឆ្នាំមុខរបរនគរបាល ឋានៈនាយផ្នែកនគរបាលស៊ើបអង្កេតនីតិវិធី នៃនាយកដ្ឋានអន្តោរប្រវេសន៍មានទីលំនៅផ្ទះជាមួយគ្នា។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាៈ នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានទៅមុជទឹកជាមួយប្ដីនិងកូនចំនួន៣នាក់ទៀត នៅទន្លេមេគង្គចំណុចកោះខ្សាច់ លុះពេលងូតទឹកនោះស្ត្រីរងគ្រោះមិនចុះងូតទេដោយនៅសំរាកក្នុងរថយន្តតែម្នាក់ឯង នៅពេលកើតហេតុខាងប្ដីបានឡើងមកពីងូតទឹកវិញ ក៏ឃើញប្រពន្ធបាញ់ខ្លួនឯងស្លាប់បាត់ទៅហើយ ។

ដោយដេកស្លាប់ជាប់គ្រាប់កាំភ្លើងនៅលើក្បាល ដៃស្ដាំកើយមកលើភ្លៅខាងឆ្វេង ចំណែកកាំភ្លើងជ្រុះនៅជិតនោះ បន្ទាប់មកប្ដីក៏បានប្ដឹងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះពិនិត្យ បើតាមការសន្និដ្ឋានមូលហេតុមកពីប្រចណ្ឌ៕