Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ជើងខ្លាំងខាងផឹក ហែលទឹកទៅផឹកមួយកន្លែងទៀត តែមិនទាន់ដល់ផងត្រូវលង់ទឹកស្លាប់…

ព័ត៌មាន

ជើងខ្លាំងខាងផឹក ហែលទឹកទៅផឹកមួយកន្លែងទៀត តែមិនទាន់ដល់ផងត្រូវលង់ទឹកស្លាប់…

By NCN Daily

May 21, 2019

ក្រុងប៉ោយប៉ែត៖ ហេតុការណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំ ខណៈមានយុវជនម្នាក់ផឹកស្រាស្រវឹង ចុះហែលទឹកទៅរកផឹកស៊ីកន្លែងម្ដាយមីងមួយកន្លែងទៀតបណ្ដាលឲ្យលង់ស្លាប់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋានអាងអំរិទ្ធ អូរខាយដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

ជនរងគ្រោះឈ្មោះ ហុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូរម៉កកង់បីមានគ្នា៤នាក់មកអង្គុយផឹកស៊ី នៅតូបបណ្តែតទឹកជាមួយមិត្តភក្ដិ ទិសខាងលិចចម្ងាយពីតូបម្ដាយមីង ប្រហែល១៥ម៉ែត្រ ។

ក្រោយពីហួបចុករួច ម្ដាយមីង ក៏បានហៅជនរងគ្រោះ ឲ្យមកហួបចុករួមគ្នា នៅតួបបណ្តែទឹកមួយទៀត នៅទិសខាងកើត។ ពេលនោះជនរងគ្រោះ បានលោតទឹក ហែលមកហូបចុកជាមួយម្ដាយមីង តែអកុលស ពេលហែលទឹកជិតដល់គោលដៅ ស្រាប់តែជនរងគ្រោះលិចបាត់។ ភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ច រួមជាមួយពលរដ្ឋ ចុះមុជទឹក និងបង់សំណាញ់ រាវរកអស់រយៈពេលជិត៣ម៉ោង ទើបរកឃើញសពជនរងគ្រោះ។

សមត្ថកិច្ចដាក់ការសន្និដ្ឋានថា អាចបណ្ដាលមកពីរមួលក្រពើនៅពេលដែលកំពុងតែហែលទឹកនោះ សពជនរងគ្រោះត្រូវសមត្ថកិច្ចបានប្រគល់ជូនម្ដាយសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕