ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងលោកបណ្ឌិត អ៊ី តូមិមប៉េអ៊ិ(Dr. lto Minpei) ប្រធាន ដឹកនាំក្រុមការងារត្រៀមការសិក្សាស្រាវជ្រាវទីភ្នាក់ងារសហប្រតិបត្តិការអមន្តរជាតិជប៉ុន JICA (ប្រទេស ជប៉ុន) បានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអមន្តរជាតិ ជប៉ុនJICA លើគម្រោង អភិវឌ្ឍន៍ ប្រព័ន្ធប្រឡាយ លូទឹកកខ្វក់នៅបឹងជើងឯកក្រោយ ពីសិក្សាស្រាវជ្រាវ អស់រយៈពេល ១២ខែបានបញ្ចប់។
ឯកឧតត្ម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាន គាំទ្រដល់រដ្ឋបាលរាជធានីភ្នំពេញក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សំខាន់ៗ ជាក់ស្តែងគម្រោង កែលម្អប្រព័ន្ធ ទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះបានផ្តោតសំខាន់ទៅ លើការធ្វើអោយប្រសើរឡើង និងការកែលម្អបរិស្ថានទីក្រុងប្រកបដោយប្រសិទ្ធភាពនិរន្តរភាព និងការពារបរិស្ថានព្រម ទាំងបានលើក កម្ពស់ដល់សោភ័ណភាពរាជធានីភ្នំពេញសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅ ក្នុងបរិស្ថានស្អាត ប្រកបដោយផាសុខភាពជាពិសេសផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋថែមទៀត។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានថ្លែងអំណរគុណផងដែរ ចំពោះរាជរដ្ឋាភិបាលជប៉ុនដែល តែងតែលើកទឹកចិត្តឧបត្ថម្ភគាំទ្រដល់រដ្ឋាបាលរាជធានីភ្នំពេញ លើការភិវឌ្ឍន៍កសាង ហេរដ្ឋារចនាសម្ព័ន្ធ មួយចំនួនតាមរយៈកិច្ចសហប្រតិបត្តិការជំនួយហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេសនិងកិច្ចសហប្រតិបត្តិការការទូតដែលជាការរួមចំណែកយ៉ាងសកម្មក្នុងការស្តារនិងអភិវឌ្ឍន៍រាជធានីភ្នំពេញកាន់តែរីកចម្រើនថែមទៀត។
ក្នុងឳកាសដោះទៀត ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណដល់ក្រុមការងារគម្រោងរបស់JICA មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញមន្ត្រីសាលារាជធានីភ្នំពេញនិងក្រុមហ៊ុនស៊ីធីអាយ(CTI) ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវអស់រយៈពេល១២ខែរហូត បានបញ្ចប់ការសិក្សា និងដាក់ចេញ ជារបាយការណ៍បញ្ចប់សម្រាប់ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯក ហើយឈាន មកដល់ការចុះហត្ថលេខាលើព្រមព្រៀងរវាងភាគីទាំងពីរនាពេលនេះ។
ឯកឧត្តមបានបន្តថា គម្រោងអភិវិឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯក នឹងត្រូវក្លាយជាគម្រោង គំរូដំបូងបង្អស់សម្រាប់រដ្ឋាបាលរាជធានីភ្នំពេញលើការកែឆ្នៃទឹកកខ្វក់ក្នុងបរិមាណ៥០០០ម៉ែត្រគូប/ថ្ងៃដែលមានតួនាទីសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថានមួយកម្រិតធំនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ឯកឧត្តមសង្ឃឹមថាគម្រោងនេះនឹងត្រូវបានអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាលជប៉ុននាពេលឆាប់ៗខាងមុខនេះ។
លោកបណ្ឌិតអ៊ីតូមិមប៉េអ៊ិ(Dr. lto Minpei) បានមានប្រសាសន៍លើកឡើងថា ជាតិពុលដែលហូរចូល ទៅក្នុងទន្លេបឹងបួរបធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពប្រជាពលរនិងសត្វយ៉ាងខ្លាំងក្លា។តាមលទ្ធផលនៃការស្រាវជ្រាវការស្តារបរិស្ថានឡើងវិញគឺត្រូវចំណាយថវិកាច្រើនលើសពីការវិនិយោគ។បញ្ហានេះចំណុចសំខាន់យើងត្រូវធ្វើប្រព័ន្ធលូបង្ហូរទឹកនៅតំណាក់កាលបឋមដើម្បីទប់ទល់ការចំណាយច្រើននេះ។
លោកបានបន្តទៀតថាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនេះអាចបន្សុទ្ធទឹកកខ្វក់បានក្នុងមួយថ្ងៃ៥០០០ម៉ែត្រគីប។ក្រៅពីការអភិវឌ្ឍផ្នែកខាងត្បូងហើយផ្នែកខាងជើងយើងក៏នឹងចូលរួមធ្វើការអភិវឌ្ឍន៍ផងដរ។ លោកបានបញ្ជាក់ផងដែរថាក្រោយការចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនេះរួចយើងនឹងបញ្ជូនទៅឲ្យរាជរដ្ឋាភិបាលជប៉ុនដើម្បីធ្វើការអនុម័តចុងក្រោយ៕
រូបភាពដោយ៖ ជា