ខេត្តស្ទឹងត្រែង៖ នៅវេលាម៉ោង៦ៈ១០នាទី ព្រឹកថ្ងៃទី ២៣ ខែឧសភាឆ្នាំ២០១៩នេះ មានសំឡេងផ្ទុះយ៉ាងខ្លាំង នៅលើអាកាសធ្លាក់មកដី មានបំណែក ដែកជាច្រើន បំណែក ធ្លាក់មក ដីនៅរាយប៉ាយក្បែរ ប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំអូរស្វាយ ស្រុក ថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង នៅ ចម្ងាយ ប្រមាណជា៤ គីឡូម៉ែត្រ ពីព្រំដែន ប្រទេសឡាវ ដោយឡែកគេ នៅមិនទាន់ដឹងថា ជាបំណែកអ្វីឡើយទេ ។
បច្ចុប្បន្ន សមត្ថកិច្ចប្រមូលចំណែកដែកដែលផ្ទុះធ្លាក់មកដីនោះ ត្រូវបានសមត្ថកិច្ចប្រមូលមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ដើម្បីធ្វើការស៊ើបអង្កេតបន្តទៀត៕