Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹក យុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា

កីឡា និង សុខភាព

កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹក យុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា

By NCN Daily

May 24, 2019

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញដឹកនាំកិច្ច ប្រជុំពិភាក្សាការងាររបស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាហែលទឹក ដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួង និងសមាជិកសហព័ន្ធខ្មែរកីឡាហែលទឹក។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើរបៀបវារៈសំខាន់ៗដូចជា៖ ការបន្ថែមសមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាហែលទឹក និងការរៀបចំទទួលកីឡាករកីឡាការិនីហែលទឹកប្រមាណជាង២០០រូប មកពីបណ្តាប្រទេសអាស៊ាន ដើម្បីចូលរួមប្រកួតកីឡាហែលទឹកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកប្រភពថវិកាពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យមានការរីកចម្រើន និង ស្វែងរកមេដាយជូនជាតិឱ្យបានច្រើនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ ខាងមុខនេះ។

ចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីទាំងអស់ខិត ខំប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមយកមេដាយជូនជាតិយើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅ២០២៣ខាងមុខ ៕