ខេត្តពោធិ៍សាត់៖ នាវេលាម៉ោង៣ៈ៣០នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ មានភ្លៀងមួយមេធំលាយខ្យល់កន្ត្រាក់ រន្ទះបាញ់សត្វគោងាប់៧ក្បាលនៅចំនុចភូមិសានសរ ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ខណៈពេលដែលមានភ្លៀងមួយមេធំលាយឡំជាមួយផ្លេកបន្ទោលផ្លេកៗនោះ ស្រាប់តែលឺសូររន្ទះបាញ់មួយយ៉ាងខ្លាំងស្រាប់តែម្ចាស់ទៅមើលក៍ឃើញគោរបស់គាត់ងាប់អស់ចំនួន៧ក្បាលគួរឲ្យរន្ធត់ ៕