បន្ទាយមានជ័យៈ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យសមត្ថកិច្ចទាំងអស់ សហការជួយបចាប់បានជនសង្ស័យ៦នាក់ ដែលបានយកវត្ថុរឹងវាយមកលើកម្លាំងសមត្ថកិច្ច កំពុងចុះប្រតិបត្តិការ បណ្ដាលឲ្យរងរបួសផ្នែកក្បាល ខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។ បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅ មន្ទីរពេទ្យប្រទេសថៃ ដើម្បីវះកាត់លលាដ៍ក្បាល ក្រុមជនសង្ស័យបានធ្វើសកម្មភាពរួច កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានចំនួន២នាក់ ចំណែកជនសង្ស័យចំនួន៦នាក់ទៀតបានរត់គេចខ្លួន៕