HINO មួយគ្រឿងបានប្រលះLEXUS RX300 ពណ៌​ស្ករ​​រួបចូលគ្នា បុរស​២​នាក់​ ជិះ​លុចស៊ីស​ ​បាន​ស្លាប់

0
551

ព្រះសីហនុ​ ៖ ​​បុរស​២​នាក់​ ជិះ​រថយន្ត​លុចស៊ីស​ ​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​ ​ក្រោម​សម្ពាធ​នៃ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត​កិន​សង្កត់​ពី​លើ​ជាប់​ ខណៈ​បុរស​ម្នាក់ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ។ នៅ​កន្លែង​កើតហេតុ ​គេ​ឃើញ​រថយន្ត​លុច​ស៊ីស បាន​រង​ការខូចខាត​មើល​លែង​យល់ព្រោះថា​ស្ថានភាព​ទាំងមូល​នៃ​រថយន្ត​មួយ​គ្រឿង​នេះប្រៀប​ដូចជា​ដែក​អេតចាយ​ទៅ​ហើយ។ ​នៅ​ក្នុង​រថយន្ត​ដែល​រងគ្រោះគេ​ឃើញ​មនុស្ស​ចំនួន​២​នាក់​ បាន​ស្លាប់​ដោយមាន​ស្នាមរបួស​ពេញ​ខ្លួន ខណៈ​ដែល​មេឃ​កំពុង​ធ្លា​ក់​មាន​ភ្លៀង​ផង​នោះឈាម​និង​ទឹកភ្លៀង​បាន​ហូរ​ក្រហមច្រាល
​ពេញ​ដី។ឭ

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​ បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​១២​រសៀល​ ថ្ងៃ​ទី​២៧ ​ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ផ្លូវ​សម្តេច​សង្ឃ ភូមិ​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​កន្លែង​កើតហេតុ​ គេ​មិនបាន​ជួប​តៃកុង​រថយន្ត​ដឹក​កុងតឺន័រ​នោះ​ទេ។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​ បង្ក​ឡើង​រវាង​រថយន្ត​២​គ្រឿង បាន​បុក​គ្នា ដោយ​១​គ្រឿង​ម៉ាក HINO ពណ៌ បៃតង ​ពាក់​ស្លាក​លេខ​តាកែវ​3A-1109 បុក​ជាមួយ រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2W-6115 ជិះ​គ្នា​៣​នាក់ ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។​
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ​សព​ជនរងគ្រោះ​ទាំង​២​នាក់​រួម​មាន​៖ ១ ឈ្មោះ ចេង សំណាង អ្នក​បើកបរ ជនជាតិខ្មែរ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង (ស្លាប់)
២ ឈ្មោះ Somsak Puetpakwan ជនជាតិ​ថៃ អាយុ​៣៩ឆ្នាំ ស្លាប់ ៣ ឈ្មោះ Nathaphop ជនជាតិ​ថៃ អាយុ​៦០ឆ្នាំ របួស​ព្យាបាល​នៅ​គ្លីនិក​ឧកញ៉ា​ម៉ុង។


ក្រោយ​កើតហេតុសាកសព​ទាំងពីរសមត្ថកិច្ច​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​កែវផុស។ចំណែក​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កែវផុស​៕
ស៊ុយ ចាន់​ធា

LEAVE A REPLY

Please enter your comment!
Please enter your name here