តោះមិនចាំបាច់តាមសួរអ្នកលក់ទៀតទេ រូបមន្តធ្វើទឹកជ្រលក់ស៊ុបគីស៊ុបដែលមានរស់ជាតិឆ្ងាញ់

0
720

អ្នកលក់គេលាក់រូបមន្ត បើអញ្ចឹងកុំពិបាកសួរគេអីរៀនធ្វើខ្លួនឯងទៅក្រែង គ្រឿងផ្សំ៖ ១.ទឹកម្ទេស ១ ដប ២.ទឹកខ្មេះ ៣ ស្លាបព្រា​ ៣.ទឹកប៉េងប៉ោះ ១ ស្លាបព្រា ៤.ទឹកស៊ីអ៊ីវ ៣ ស្លាបព្រា ៥.ទឹកប្រេងខ្យង ១ ស្លាបព្រា ៦. ទឹកខ្ទឹមជ្រក់ ២ ស្លាបព្រា ៧. ស្ករស ៣ ស្លាបព្រា ៨. ម្ទេស ៩. ខ្ទឹមស ១០. ទឹកហ៊ូកែវ ៤ ដុំតូចៗ ១១. ល្ងស ១២. ប្រេងល្ង ១៣. ជីបន្លា និងជីវ៉ាន់ស៊ុយ

វិធីធ្វើ៖ លាយទឹកម្ទេស ទឹកខ្មេះ ទឹកប៉េងប៉ោះ ទឹកស៊ីអ៊ីវ ប្រេងខ្យង ទឹកខ្ទឹមជ្រក់ ស្ករស ចូលគ្នា។ បុកខ្ទឹមស ម្ទេស និងតៅហ៊ូចូលគ្នាអោយម៉ត់រួចដាក់ចូលក្នុងគ្រឿងដែលផ្សំរួចហើយ។ បើកភ្លើងល្មមពេលពុះដាក់ល្ងស (គួរលីងអោយឈ្ងុយជាមុនសិន) រួចដាក់ប្រេងល្ងហើយកូរអោយសព្វរួចដាក់ជីតាមចំណូលចិត្ត។ ពេលពិសារបើបន្ថែមខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ទៀតធានាថាឆ្ងាញ់។ អាចរក្សាទុកក្នុងទូទឹកកកដោយមិនបាត់បង់ក្លិននិងរសជាតិទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here