China Central Television (CCTV) របស់ប្រទេសចិន បានបញ្ឈប់ការចាក់ផ្សាយរឿងអាមេរិក បែបវិទ្យាសាស្ត្រ ល្បីៗហើយ ដោយបែរមកចាក់រឿងពីមុនៗដែលចិនអាចយកឈ្នះលើអាមេរិកបានវិញ។ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន កំពុងរុញច្រានប្រទេសទាំងពីរឈានដល់ការបិទស្លាកផលិតផលទៅវិញទៅមកហើយ។ ដោយម្សិលមិញនេះ Google បានផ្ដាច់ទំនាក់ទំនងជាមួយ Huawei ស្របពេលចិនវិញ ប្រកាសប្រជាជនឈប់ប្រើប្រាស់ផលិតផលរបស់ Apple ។ មិនទាន់អស់ត្រឹមនេះទេ ចិនបានលេង១ក្បាច់ទៀតដាក់អាមេរិក គឺទូរទស្សន៍ចិន លែងចាក់ផ្សាយរឿងនិងអ្វីដែលទាក់ទងទៅនឹងអាមេរិកទៀតហើយ ដោយបែរមកចាក់រឿងចិនពីមុនៗ និងសម័យទំនើបដែលចិនតែងច្បាំងឈ្នះគ្រប់សមរភូមិវិញហើយ។
ការធ្វើដូច្នេះគឺដើម្បីឱ្យប្រជាជនចិនមានទំនុកចិត្តលើរដ្ឋាភិបាលក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកនេះ។ រឿងដែលទូរទស្សន៍ចិនបានចាក់ផ្សាយឡើងវិញនោះរួមមានរឿង Chinese People’s Volunteer Army របស់ ម៉ៅ សេទុង និងរឿង Battle of Shangganling Mountain ជាដើម៕