ភ្នំពេញ ៖ ចាប់ខ្លួនយុវជនតិរច្ឆានម្នាក់ ក្រោយពីរំលោភក្មេងស្រីអាយុ៥ឆ្នាំហើយធ្វើទារុណកម្មក្ដិចមួល បណ្តាលអោយរងរបួសប្រដាប់ភេទនឹងរាងកាយ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងគុម្ពោតព្រៃស្ថិតនៅសង្កាត់រលួស រាជធានីភ្នំពេញ ។
ដំណើររឿង នៅវេលាយប់ថ្ងៃកើតហេតុខាងលើ អ៊ុំប្រុសបង្កើតរបស់ក្មេងស្រីរងគ្រោះ ដែលមានផ្ទះជាប់របងគ្នាបានធ្វើពិធីខួបកំណើតឲ្យកូន និងហូបចុកអាហារដែលបានរៀបចំនៅក្នុងពិធីនោះ លុះដល់ពេលកម្មវិធីចាប់ផ្ដើមនាងត្រូវបានឪពុកម្ដាយយកទៅជាមួយដែរ ហើយខណៈនោះដោយអាងថា ផ្ទះកម្មវិធីនិងផ្ទះរបស់ខ្លួនស្ថិតនៅជាប់គ្នាហើយនោះនឹកឃើញថា មិនមានរឿងអ្វីកើតឡើងទេ ទើបឪពុកម្ដាយហាក់មានការធ្វេសប្រហែសបន្តិចដោយសប្បាយភ្លេចខ្លួនមិនបានមើលកូនស្រី ឬហៅនាងឲ្យនៅក្បែរខ្លួននោះឡើយ ។
ពេលបាត់មិនឃើញនាងក៏បាននាំគ្នាតាមរកស្រាប់តែឃើញកូនស្រីរត់ចេញពីក្នុងគម្ពោធព្រៃ និងស្រែកយំខ្លាំងថែមទៀតផង បន្ទាប់មកពួកគាត់ក៏បានសួរនាំទើបកូនស្រីប្រាប់ថា ត្រូវបានជនពាលម្នាក់នោះចាប់ឲ្យបៀមប្រដាប់ភេទ និងរំលោភ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ រួចហើយពួកគាត់បានខលប្ដឹងនគរបាលប៉ុស្តិ៍រលួសឲ្យជួយអន្តរាគមន៍ ។
ក្រោយពីទទួលបានដំណឹងនោះភ្លាម លោកវរៈសេនីយ៍ឯក ជឹម ស៊ី ថា អធិការនគរបាលខណ្ឌដង្កោបានបញ្ជាកម្លាំងនគរបាលប៉ុស្តិ៍ខាងលើឲ្យចុះទៅចាប់ខ្លួនជននោះបានភ្លាមៗ រួចបាននាំទៅសាកសួរនៅប៉ុស្តិ៍ ព្រមទាំងឲ្យឪពុកម្ដាយក្មេងស្រីខាងលើទៅដាក់ពាក្យបណ្ដឹង ជាលាយលក្ខណ៍អក្សរតាមច្បាប់ ។
ជនស្ទាវរោគចិត្តនេះ ឈ្មោះ ចេង ណុប អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយយាយ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបែបនេះមែន ប៉ុន្តែមិនទាន់បានសម្រេចនៅឡើយទេ ដោយត្រូវបានឪពុកម្ដាយនាងទៅទាន់ ខ្លួនក៏បញ្ឃប់សកម្មភាព និងលែងឲ្យនាងត្រឡប់ទៅវិញ ក្រោយមកក៏ត្រូវនគរបាលចាប់ខ្លួនតែម្ដង ។ លោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់ថា នេះ គឺបទល្មើសរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស ហើយក្រោយពេលចាប់ខ្លួនកម្លាំងបានសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការជននោះតាមច្បាប់ ៕