Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ស្រី្តម៉េម៉ាយម្នាក់តូចចិត្តមិនបានប្តីថ្មី ក៏សម្រេចចិត្តបញ្ចប់ជិវិតខ្លួនឯង ដោយបន្សល់ទុកកូនប្រុសស្រី២នាក់ ដោយគ្មានទីពឹងឡើយ

ព័ត៌មាន

ស្រី្តម៉េម៉ាយម្នាក់តូចចិត្តមិនបានប្តីថ្មី ក៏សម្រេចចិត្តបញ្ចប់ជិវិតខ្លួនឯង ដោយបន្សល់ទុកកូនប្រុសស្រី២នាក់ ដោយគ្មានទីពឹងឡើយ

By NCN Daily

June 03, 2019

ភ្នំពេញ៖ ហេតុការណ៍នេះបង្ករអោយភ្ញាក់ផ្អើលមួយកាលពីរសៀលថ្ងៃអាទិត្យ ទី២ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅក្នុងបន្ទប់ផ្ទះជួលជាន់ទី២ បន្ទប់លេខ៦ ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ កែវ ស្នា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបនៅផ្ទះ ស្នាក់នៅ បន្ទប់ជួលកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តតាកែវ។ រីឯប្ដីក្រោយមានឈ្មោះ មឿន រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបមេជាងសំណង់ស្នាក់នៅផ្ទះជួលជាមួយគ្នា។ មានស្រុកកំណើត នៅស្រុកកំចាយមាស ខេត្តព្រៃវែង។

ប្ដីក្រោយរបស់ជនរងគ្រោះបានឲ្យដឹងថា រូបគាត់និងជនរងគ្រោះបានស្គាល់គ្នាជាង៥ខែមកហើយ ដោយ ជនរងគ្រោះមានកូនប្រុសស្រី២នាក់ និងបានរស់នៅជាមួយគ្នាទាំងមិនទាន់រៀបការ និងស្រឡាញ់គ្នា ណាស់។ ប្ដីក្រោយរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា សង្ស័យតែសាច់ញាតិជនរងគ្រោះមិនឲ្យ រៀបការជាមួយគាត់ហើយមើលទៅ ទើបរូបនាងគិតខ្លីបែបនេះ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញខាងកោសលវិច្ឆ័យ ឲ្យមកពិនិត្យសពជន រងគ្រោះ ទើបសមត្ថកិច្ចជំនាញសន្តិដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ ខ្លួនឯងពិតប្រាកដមែន។

សពជនរងគ្រោះខាងលើត្រូវបានរថយន្តសាម៉ុយដឹកយកទៅតំកល់ទុកនៅវត្តតាំងក្រសាំង ខាងត្បូងរងចាំ បងប្អូនមក និងប្រគល់ឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕​