ឪពុកម្តាយក្មេងប្រុសស្រី២នាក់ដែលឃាតករសម្លាប់នៅខេត្តព្រះសីហនុ ទទួលបានការឧបត្ថម្ភ ពីរប្រធានកាកបាតក្រហមកម្ពុជា សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត នូវទឹកប្រាក់…..

0
1237

ព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជាខេត្ដព្រះសីហនុ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់គ្រួសារក្មេងប្រុស ស្រីពីរនាក់បងប្អូនដែល ឃាតករំលោភ សម្លាប់យ៉ាងឃោឃៅ នៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នេះបើយោងតាមប្រភពហ្វេសប៊ុករបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្ដព្រះសីហនុ បានរៀបរាប់ឲ្យដឹង ថា«នាព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ ឯកឧត្តម ម៉ាង ស៊ីណេត អនុប្រធានគណៈ​កម្មាធិការសា​ខា កាកបាទក្រហមកម្ពុជាខេត្ត ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងសហការី បាននាំអណោយដ៏ថ្លៃថ្លា របស់សម្តេចប្រធានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះសពកុមារី ផា ស្រីល័ក្ខ អាយុ ១០ឆ្នាំ និងកុមារា ផា សុខលី អាយុ ២ឆ្នាំកន្លះ ត្រូវជាកូនគ្រួសារកម្មករសំណង់ទីទ័លក្រ ដែលទទួលមរណភាព ដោយអំពើរំលោភសម្លាប់នៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានទទួល មរណភាពកាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ»។

ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេងនេះឯកឧត្តម ម៉ាង ស៊ីណេត ជួសមុខឲ្យឯកឧត្តមប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណៈកម្មធិការសាខា ពិសេសសម្តេចកិត្តិព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បានសម្ដែងនូវការសោកស្ដាយអា ឡោះអាល័យជាទីបំផុតចំពោះការបាត់បង់កូនចៅជាទី ស្រលាញ់នៅក្នុងគ្រួសារ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសពកុមាទាំងពីរបានទៅកាន់សុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ។ គួរបញ្ជាក់ដែរថាសម្ភារចូលរួមរំលែកទុក្ខរួមមាន៖ អង្ករ ១០០ គីឡូក្រា មី ៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស និងបច្ច័យចំនួន ១០លានរៀល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here