ប្រទេសថៃ៖ កាលពីពេលកន្លែងថ្មីនេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ូកបាននាំគ្នាភ្ញាក់ផ្អើល និងស្ងើចសរសើរភាពស្រស់ស្អាតរបស់ធម្មជាតិតាមរយៈរូបភាពដែលបានបង្ហោះដោយអ្នកលេងហ្វេសប៊ូកម្នាក់ ។
រូបភាពទាំងនោះ បានបង្ហាញពីបាតុភូត ពន្លឺព្រះអាទិត្យរះចំទ្វារទី១៥ នៃប្រាសាទភ្នំរុង ដែលស្ថិតនៅក្នុងស្រុកឆះលើម ព្រះកៀត ខេត្តបុរីរ៉ាំ ដែលជាអតីត ទឹកដីដើមកំណើតខ្មែរយើងពីសម័យមុន ។
គួរបញ្ជាក់ផងដែរថា៖ ប្រាសាទភ្នំរុងនេះ ជាប្រាសាទដែលកសាងឡើង បែបសិល្បៈខ្មែរបុរាណ មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ប្រាសាទនេះ កសាងឡើងដើម្បីគោរព បូជាដល់សាសនាហិនឌូរ លទ្ធិសិវៈ ។
បើតាមការបកស្រាយតាមបែបអបិយជំនឿបានឲ្យដឹងថាការដែលព្រះអាទិត្យនេះ រះចំទ្វារទី១៥នោះគឺវាបានបង្ហាញពីសិរីសួស្តីដល់ថ្ងៃថ្មីសំរាប់ការរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ ជារៀងរាល់ឆ្នាំបាតុភូតនេះនឹងកើតឡើងចំនួន២ដងក្នុងចន្លោះថ្ងៃទី៣-៥ ខែមេសា និងចន្លោះថ្ងៃទី៨-១០ ខែកញ្ញា ជារៀងរាល់ឆ្នាំ ។
ប្រភព៖ Facebook