Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រន្ទះបាញ់ទៀតហើយ បណ្ដាល ឲ្យ៣នាក់ម្ដាយកូនរបួសធ្ងន់ស្រាល នៅស្រុកសំបូរ

ព័ត៌មាន

រន្ទះបាញ់ទៀតហើយ បណ្ដាល ឲ្យ៣នាក់ម្ដាយកូនរបួសធ្ងន់ស្រាល នៅស្រុកសំបូរ

By NCN Daily

June 06, 2019

ខេត្តក្រចេះ៖ នៅវេលាម៉ោង ២និង០០នាទីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច (ទំនប់អាហា) ភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ មានករណីរន្ទះបាញ់អង់តែនទូរទស្សន៍ បណ្តាលរងរបួសមនុស្ស៣នាក់ ម្តាយនិងកូន ២នាក់ ដែលកំពង់ដេកលេងក្រោមផ្ទះ។

ជនរងមានឈ្មោះ ១/ ប៉ិ ចន្ធូ ភេទស្រី អាយុ ៣៣ឆ្នាំ ជាតិខ្មែរ រងរបួសធ្ងន់ត្រូវជាម្តាយ។ ២/ ឆៃ លីណា ភេទស្រី អាយុ ១៤ឆ្នាំ ត្រូវជាកូនរងរបួសស្រាល។ ៣/ ឆៃ តាក់វ៉ាន់ ភេទស្រី អាយុ ៤ឆ្នាំត្រូវជាកូនរងរបួសស្រាល បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកសំបូរ៕