Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មូលហេតុអញ្ចឹងសោះ !! គឺខឹងព្រះសង្ឃ រឿងស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់ និងរកស៊ីមិនឡើង…(មានវិដេអូ)

ព័ត៌មាន

មូលហេតុអញ្ចឹងសោះ !! គឺខឹងព្រះសង្ឃ រឿងស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់ និងរកស៊ីមិនឡើង…(មានវិដេអូ)

By NCN Daily

June 08, 2019

Updat៖ ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយថា នៅវេលាម៉ោងជាង ៦ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ មានករណីបង្កអោយមានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយ ស្ដ្រីម្នាក់បើករថយន្ដ Mazada មួយគ្រឿង ចូលក្នុងវត្តសារាវ័ន្ដ ស្ថិតនៅខណ្ឌដូនពេញ រួចបាញ់២គ្រាប់ឡើងលើ មន្រ្តីដដែលបន្តថា មុខពេលកើតហេតុ នៅវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៧ខែមិថុនាឆ្នាំ២០១៩ ។

ស្រ្តីរូបនេះក៍បានសារភាពថា៖ដោយសារតែរឿងព្រះសង្ឃមួយអង្គស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់រកស៉ីនិងដេកមិនលក់ដោយមានអារម្មណ៍ដូចត្រូវអំពើដែលស្រោចទឹកកាលពីក្នុងអំឡុងខែ០៥ឆ្នាំ២០១៧ ដោយខឹងពេកដាក់២ គ្រាប់ផ្អើលសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។

ស្រ្តីបង្ករបានដើរចូលទៅក្នុងកុដ្ឋលេខ២៣ដើម្បីជួបជនរងគ្រោះរឿងស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់រកសុីមិនឡើងនិងដេកមិនលក់ដោយមានអារម្មណ៍ដូចត្រូវអំពើដែលស្រោចទឹកកាលពីក្នុងអំឡុងខែ០៥ឆ្នាំ២០១៧ដោយខឹងពេកបានដកអាវុធខ្លីខាងលើបាញ់០២គ្រាប់តែពុំត្រូវរងរបួសទេក៏មានការផ្អើលឆោឡោពេលនោះត្រូវបានកំលាំងល្បាតរបស់ប៉ុស្តិ៍ជ័យជំនះនិងកំលាំងផ្នែកយុត្តិធម៌ឃើញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង នាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។

ជនរងគ្រោះជាព្រសង្ឃមានឈ្មោះ សឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ​គង់នៅវត្តសារាវ័ន្តផ្លូវលេខ១៧៨សង្កាត់ជ័យជំនះខណ្ឌដូនពេញ ។

ជនសង្ស័យឈ្មោះផាន ស្រីលីន ភេទស្រីអាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា។

វត្ថុតាងដកហូតរួមមាន៖ អាវុធខ្លី ១ដើម ម៉ាកZORAKI.M906 លេខ០០០១២៦ បង់១ គ្រាប់ចំនួន០២គ្រាប់ ទូរស័ព្ទដៃមួយគ្រឿង ម៉ាកVIVOពណ៌ឈាមជ្រូក លុយចំនួន១០០ដុល្លារ លុយខ្មែរចំនួន២ម៉ឺនរៀល និងកាបូបស្ពាយពណ៌ស្លែមួយ ។

នៅចំពោះមុខសមត្ថកិច្ចខ្លួនជនសង្ស័យបានសារភាពថាអាវុធខាងលើរូបគេបានទិញតម្លៃ១,៥០០ដុល្លារនៅប្រទេសថៃ កាលពីខែមេសាឆ្នាំ២០១៩ ៕

(មានវិដេអូ)