Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
គណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

ព័ត៌មាន

គណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

By NCN Daily

June 08, 2019

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៣ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ទៀតថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គ្រប់រូបដែលជាអង្គបោះឆ្នោតបានអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតនានា ដោយភាពឯករាជ្យ និងការទទួលខុសត្រូវខ្ពស់ ក្នុងបរិយាកាសនយោបាយអព្យាក្រឹត និងសុវត្ថិភាព។ នេះជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់កម្ពុជា ក្នុងការបន្តដំណើរទៅមុខឥតងាករេ នៅលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យសេរី ពហុបក្ស និងអភិវឌ្ឍន៍។ សូមអានខ្លឹមសារខាងក្រោម៖