Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អាណិតណាស់ ក្មេងស្រីតូច បានស្លាប់ក្នុងភ្លើងឆេះរោងចំការ ដោយសារម្ដាយឪពុកមិននៅ

ព័ត៌មាន

អាណិតណាស់ ក្មេងស្រីតូច បានស្លាប់ក្នុងភ្លើងឆេះរោងចំការ ដោយសារម្ដាយឪពុកមិននៅ

By NCN Daily

June 08, 2019

កំពត: កាលពីវេលាម៉ោង ៧និង១៥នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះរោងចាំចម្ការ បណ្ដាលឲ្យក្មេងម្នាក់ស្លាប់ ហេតុការន៍នេះ ត្រង់ចំណុចខាងកើតភ្នំដំរីរមាល ព្រំប្រទល់ខេត្តតាកែវ ភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ។

ជនរងគ្រោះឈ្មោះ សិត នីតា ភេទស្រី អាយុ ២ឆ្នាំកន្លះ រស់នៅភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ។

មូលហេតុ៖ បើតាមការអ:អាងរបស់ឪពុកម្តាយសពបានឪ្យដឹងថា ពួកគាត់បានទិញសាំងមួយលីតទុកចាក់ម៉ូតូ ហើយទុកមិនបានប្រុងប្រយត្ន័ រួចចេញទៅដឹកទឹកយកប្រើប្រាស់ នៅឯអូរខាងកើតផ្ទះចម្ងាយប្រហែល ១០០ម៉ែត្រ ដោយទុកកូននៅតែម្នាក់ឯង រយ:ពេលប្រហែល ២០ទៅ៣០នាទី ពេលត្រឡប់មកវិញក៏ឃើញភ្លើងឆេះខ្ទិចអស់ទៅហើយ ។

សូមបញ្ជាក់: រោងចាំចម្ការនោះទំហំ ៤×៥ម៉ែត្រ ប្រកស្បូវ ជញ្ជាំងសង្គសី សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ប្រភពFB