Update: ពិតជាមិនធ្លាប់មានទេស្រុកខ្មែរ !!!សូមទស្សនាវិដេអូរៀបរាប់អំពីរឿងរាវសកម្មភាព ស្ត្រីដែលសម្លាប់មិត្តភក្តិ ពន្លះសាច់ជាកង់ៗយកទៅ…(មានវីដេអូ)

0
4462

ភ្នំពេញ៖ ជនសង្ស័យឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល បានសម្លាប់និងបានកាត់សាកសពជាបំណែកៗ បោះចូលទន្លេ ទៅលើជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាង អ៊ុតសក់ក្នុង ផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ(អតីតខេត្តបាត់ដំបង)។

ជនសង្ស័យមិនត្រឹមតែជាមនុស្សឈាមត្រជាក់ សាហាវ ឃោរឃៅប៉ុណ្ណោះទេ សូម្បីតែជីវិតផ្ទាល់ខ្លួន ជនសង្ស័យក៏មិនធម្មតាដែរ គឺមានប្តីដល់ទៅ៦ (ប្តីទី១ មានកូន១ ទី២មានកូន២ ទី៣មានកូន១ ទាំង៣នាក់ ដំបូងនេះជាប្តីជនជាតិខ្មែរ ឯប្តីទី៤មានកូន១ ប្តីទី៥គ្មានកូន និងទី៦គ្មានកូន ទាំង៣នាក់ក្រោយនេះ គឺជាប្តី ជនជាតិបរទេស)។

កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០៖៣០យប់ ជនរងគ្រោះនិងជនសង្ស័យ ត្រូវជាមិត្តភក្តិ និងគ្នា បានផឹកស៊ី នៅផ្ទះជនសង្ស័យ។ ក្រោយចប់ការផឹកស៊ីជនរងគ្រោះបានសុំយកកូនរបស់ជនសង្ស័យ ភេទស្រី អាយុ៨ឆ្នាំ ទៅដេកជាមួយ នៅផ្ទះរបស់ខ្លួន នៅឯទួលសង្កែ ដូចតាមទម្លាប់កន្លងមក។

ដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១០៖០០នាទីព្រឹក ជនរងគ្រោះបានដឹក កូនរបស់ជនសង្ស័យយកមកឲ្យដល់ផ្ទះវិញ ហើយជនរងគ្រោះ ក៏បានទារលុយជនសង្ស័យ ដែលបានជំពាក់ ចំនួន៧០០ដុល្លារ តែជនសង្ស័យប្រកែកសុំសងតែ៣៥០ដុល្លារប៉ុណ្ណោះ ហើយជនរងគ្រោះមិនព្រម និងបានគំរាមថា បើជនសង្ស័យមិនសងលុយគ្រប់ទេ គេនិងប្រាប់ម្ចាស់បំណុល ផ្សេងៗឲ្យស្គាល់ ផ្ទះដើម្បី ទារលុយព្រមៗគ្នា (ជនសង្ស័យជំពាក់លុយគេច្រើន) និយាយចប់ជនរងគ្រោះក៏ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ ជនសង្ស័យបានដើរតាមក្រោយ យកដៃស្តាំច្របាច់ក ជនរងគ្រោះ ហើយយក ម្រាមដៃឆ្វេងរុកច្រមុះឲ្យថប់ដង្ហើម រហូតដល់ជនរងគ្រោះសន្លប់បាត់ស្មារតី ទើបជនសង្ស័យ យកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេឲ្យកក។

រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពេលកូនៗមិននៅផ្ទះ ជនសង្ស័យបានដាក់ថ្នាំងង៉ុយដេកក្នុងទឹកតែ ឲ្យប្តីដែលជាជនជាតិអាមេរិកាំងផឹក រហូតប្តីទន់ដៃទន់ជើងឡើង ទៅដេកលក់ស្ងាត់ ឃើញឱកាសល្អ ទើបជនសង្ស័យយកកាំបិតមកកាត់សាកសព ជនរងគ្រោះជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាមនិងនៅក្នុងទន្លេ។ រីឯគ្រឿងអលង្កានិងទូរស័ព្ទ បោះចោលក្នុងទន្លេនិងក្នុងធុងសំរាមក្បែរវត្តឧណ្ណាឡោម ដោយឡែកលុយរបស់ជនរងគ្រោះ (លុយខ្មែរ២០ម៉ឺនរៀល លុយដុល្លារ៥០ដុល្លារ) ជនសង្ស័យរក្សាទុកនៅខ្លួន។

ព្រមជាមួយគ្នាផងដែរ និយាយពីគ្រួសារជនរងគ្រោះ ក្រោយពេលបាត់ជនរងគ្រោះមួយថ្ងៃ កូនស្រីម្នាក់ បានកាន់រូបថតម្តាយ ដើរសួរគេឯងតាមផ្លូវទាំងយប់ ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ និងបានអំពាវ នាវសុំឲ្យសារព័ត៌មានជួយផ្សព្វផ្សាយ រកម្តាយខ្លួនផង បណ្តាលឲ្យមានការភ្ញាក់ផ្អើលគេឯង ចាប់អារម្មណ៍ អាណិតអាសូរគ្រប់គ្នា។

ដំណឹងសួររកម្តាយនេះក៏ធ្វើឲ្យមានការចាប់អារម្មណ៍ ដល់សមត្ថកិច្ចអាវុធហត្ថភ្នំពេញដុតដៃដុតជើង ចេញស្រាវជ្រាវជួយរក ជនរងគ្រោះដែលបាត់ខ្លួនផងដែរ រហូតយប់យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អាវុធហត្ថខណ្ឌដូនពេញ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ ផ្ទាល់ដែលជាមេបញ្ជាការ អាវុធហត្ថខណ្ឌ សហការណ៍ជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានី ភ្នំពេញ បានស្រាវជ្រាវកំណត់អង្គហេតុនៃករណីបាត់ខ្លួនខាងលើ សង្ស័យជារឿងឃាតកម្ម និងបាន កំណត់អត្តសញ្ញាណជនសង្ស័យ ឈានទៅ បំបែកសំណុំរឿង ជាក់ច្បាស់ឃាត់ខ្លួនជនសង្ស័យមកសួរនាំ រហូតជនសង្ស័យព្រមសារភាពទទួលកំហុស ដូចបានរៀបរាប់ខាងលើ ថាខ្លួនគឺជាឃាតករពិតប្រាកដមែន៕

សូមទស្សនាវីដេអូខាងក្រោមនេះ ជាព័ត៌មានលំអិត

ដក់ស្រង់ពីFreshnews ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here