Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្តេចក្រឡាហោម ស ខេង ៖ ដីឡើងថ្លៃដោយសារមូលហេតុ…….

ព័ត៌មាន

សម្តេចក្រឡាហោម ស ខេង ៖ ដីឡើងថ្លៃដោយសារមូលហេតុ…….

By NCN Daily

June 12, 2019

ភ្នំពេញ៖ មួយរយៈកន្លងមកនេះ ហាងឆេងទីផ្សារដីធ្លីហាក់ឡើងថ្លៃប្លែកគួរឱ្យកត់សម្គាល់ ដែលធ្វើ ឱ្យមហាជនមាន ការងឿងឆ្ងល់ថា មិនដឹងមកពីមូលហេតុអ្វីនោះទេ ? តែបើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយ ករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទម្លាយឱ្យដឹងថា ទីផ្សារដីឡើងថ្លៃនេះ ក៏មកពីមនុស្ស មួយក្រុម ដែលយកលុយ ខៅ្ម ឬ ប្រផេះ មកចាយវាយ ឬ ទិញដីនៅ​ក្នុងប្រទេសកម្ពុជា ។

នៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៣ នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៩នេះ សម្តេចក្រឡាហោមបានលើកឡើងថា ៖ «តាមព័ត៌មានដែលខ្ញុំបា នដឹងទីផ្សារដី ឡើងថ្លៃក៏ ដោយសារមនុស្សមួយក្រុម ដែលយកលុយខៅ្ម ឬ ប្រផេះមកចាយវាយនៅកម្ពុជា ទើបធ្វើឱ្យទីផ្សារដីឡើងថ្លៃ ។ ហើយលុយទាំងនោះ គ្មានប្រភពច្បាស់លាស់នឹងធ្វើឱ្យកើតបញ្ហា ចំពោះប្រទេស ជាតិផងដែរ»។

សម្តេចក្រឡាហោម ក៏បានស្នើដល់សមត្ថកិច្ចឱ្យចាត់វិធានការ ឱ្យបានម៉ឹងម៉ាត់ចំពោះអ្នកដែលនាំលុយ ចូលមកក្នុងប្រទេសបែបនេះ ដោយមិនត្រូវលើកលែងនោះទេ ៕