ក្រុមហ៊ុនទូរស័ព្ទ Huawei បានធ្វើការទាមទារសំណងជាទឹកប្រាក់ជាង ១ ពាន់លានដុល្លារពីក្រុមហ៊ុនផ្ដល់សេវាទូរសព្ទអាមេរិក Verizon ដែលជាកម្រៃនៃការប្រើប្រាស់ប៉ាតង់ជាង ២៣០ ទាក់ទងនឹងឧបករណ៍ Network។ នេះបើតាមការចុះផ្សាយរបស់ Reuters។
តាមការឲ្យដឹងថា Verizon បានប្រើប្រាស់ប៉ាតង់លើឧបករណ៍ដូចជា ឧបករណ៍ Network,បច្ចេកវិទ្យា IoT (Internet-of-Things) រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតទាក់ទងនឹងការតភ្ជាប់ខាងទូរគមនាគមន៍។ អ្នកតំណាង Verizon និង Huawei បានជួបគ្នាកាលពីសប្ដាហ៍មុននៅទីក្រុង New York ដើម្បីពិភាក្សាទាក់ទងនឹងបញ្ហាប៉ាតង់នេះផងដែរ។
អ្នកនាំពាក្យរបស់ Verizon លោក Rich Young បានសុំមិនបកស្រាយលើបញ្ហានេះ ដោយបានបញ្ជាក់ថាវាជាបញ្ហាទាក់ទងនឹងច្បាប់។ ចំណែក Huawei ក៏មិនទាន់បានចេញមុខបកស្រាយនៅឡើយដែរ៕