សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យបញ្ចប់មុខតំណែង លោកស្រ៊ុន ស្រ៊ន់និងលោកផៃ ប៊ុនវណ្ណៈ ពីអភិបាលរង ខេត្តព្រះសីហនុ ។
សូមបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ស៊ើបអង្កេតសិក្សាដើម្បីដកតំណែងមេបញ្ជាការយោធា ខេត្តព្រះសីហនុ និងអភិបាលខេត្តព្រះសីហនុ នៅពេលខាងមុខនេះពាក់ព័ន្ធនឹងការអនុវត្តសាលដីកាតុលាការកំពូល កាលពីខែមករា កន្លងទៅ បើសិនជារកឃើញថាមានកំហុសមែននោះ។