ទីក្រុងឈុងឆីងប្រទេសសឹង្ហបូរី ចាប់អារម្មណ៏ខ្លាំង ទៅលើការវិនិយោគ លើវិស័យសំណង់ និងអចលនៈទ្រព្យនៅទីក្រុងភ្នំពេញ

0
15462

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥មិនា ក្នុងឳកាសជួបសំណេះសំណាលជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅរដ្ឋបាលរាជធានីភ្នំពេញ លោក ហាន ប៉ាវឆាង ប្រធានមន្ទីរ គ្រប់គ្រងគំរោងគំរូចិន.សឹង្ហបូរីនៃទីក្រុងឈុងឆីង ដែលជាដៃគូ សហការរបស់ក្រុមហ៊ុនព្រីនរៀលអីស្តេត បានថ្លែងថា លោកមានការចាប់អារម្មណ៏ខ្លាំង ទៅលើការវិនិយោគ លើវិស័យសំណង់ និងអចលនៈទ្រព្យ នៅរាជធានីភ្នំពេញ ហើយលោកនឹងនាំយកពត៌មានល្អៗពីកម្ពុជា ពិសេសផ្សព្វផ្សាយពីសក្ដានុពល រាជធានីភ្នំពេញ ដែលមានទៅប្រាប់ដល់ក្រុមអ្នកវិនិយោគនៅទីក្រុងឈុង ឆីង។

លោកហាន ប៉ាវឆាង បានបន្តថា មន្ទីរគ្រប់គ្រងរបស់លោកក៏មានជំនាញ លើការវិនិយោគលើវិស័យ ហិរញ្ញវត្ថុ,អាកាស ចរណ៏,ដឹកជញ្ជូនផ្លូវគោក និងពត៌មានវិទ្យាជាដើមដែលមានមូលដ្ឋាននៅសឹង្ហបូរី ហើយក៏ អាចពង្រីកមកដល់ប្រទេសទី៣ដូចជារាជធានីភ្នំពេញជាដើម។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញត្រៀមខ្លួនជាស្រេច និងរងចាំជួយសំរួលលក្ខន្ធ័វិនិយោគដល់ ក្រុមហ៊ុនវិនិយោគ មកពីទីក្រុងឈុងឆីង ដែលជាទីក្រុងសម្ពន្ធ័ភាពជាមួយរាជធានីភ្នំពេញ។

ឯកឧត្តម បន្តថា រាជធានីភ្នំពេញ មានសក្ដានុពលច្រើននៅរាជធានីភ្នំពេញ និងមានច្បាប់វិនិយោគ ដែលមិន ស្មុកស្មាញ និងមានការអនុគ្រោះច្រើនដល់អ្នកវិនិយោគរួមនឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ល្អដែលជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here