ចិត្តសាហាវមែន ឃាតករស្រីដែលសម្លាប់មិត្តភក្ត័ បានកាត់កាត់ដាច់ជាងកងៗត្រូវបាន ឃាតកយកខ្លាស់សេទុកក្នុងទូរទឹកក

0
11696

ភ្នំពេញ៖ បំណែកសពជនរងគ្រោះដែរត្រូវបានឃាតកឈាមខ្មៅ កាត់ដាច់ជាងកងៗត្រូវបាន ឃាតកយកខ្លាស់សេក្នុងទូរទឹកក នៅសល់ប៉ពិននិងទេស្រីម្នាក់នេះពិតជាឃាតកដៃឆៅសាហាវព្រៃមិនធ្លាប់មាននៅស្រុកខ្មែរពិតមែន ។

សូបញ្ជាក់ផងដែរថា ស្ដ្រីម្នាក់ឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ ដែលត្រូវបានកូនស្រីអាយុ១៧ឆ្នាំ ប្រកាសស្វែងរកម្តាយ របស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននោះ ឥឡូវនេះបានដឹងច្បាស់ហើយគឺជាករណី ឃាតកម្មមិត្តភក្តិ សម្លាប់ មិត្តភក្តិ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន នៅមុន នេះបន្តិចនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ។

ករណីនេះត្រូវបានមន្រ្តីជាន់ខ្ពស់អាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ជនដៃដល់បានសម្លាប់ និងកាប់សាក សពជាកង់ៗ បោះចោលចូលទឹកទន្លេ។ ស្ដ្រីជាម្តាយឈ្មោះ គឹម យ៉ាទាង អាយុ៤០ ឆ្នាំបានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កូនស្រីរបស់ស្ត្រីដែលបាត់ខ្លួនបានរៀបរាប់តាមរយៈបណ្តាញ Facebook កាលពីសប្តាហ៍មុនថា នៅមុនពេល កើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភក្តិ (ម្តុំផ្សារកណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល ៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ១យប់។

រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១៩០៥ (មិនចាំពីមុខអក្សរ) ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់ រហូតតែម្តង ដោយអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការជាប់ខ្លួន ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here