អបអរដល់កុមារកម្ពុជា ពេលនេះមានសាលាបង្រៀនបែបស្ដង់ដារជប៉ុនដំបូងគេបង្អស់ នៅកម្ពុជាបានបើកដំណើរការ នឹងមិនយកថវិការទៀតផង

0
681

កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅមានការរៀបចំពិធីបញ្ចប់ការសាងសង់អគារសិក្សាសាលា ភាពជាអ្នកដឹកនាំដែលជាមូលនិធិស៊ីសេហ្វ ឬហៅជាភាសាអង់គ្លេសថា CIESF Leaders Academy ( Kindergarten) ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ហង់ជូន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្ដម HORINOUCHI Hidehisa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងលោកOKUBO Hideo ប្រធានមូលនិធិស៊ីសេហ្វ (CIESF)។

នៅក្នុងពិធីនោះឯកឧត្ដម ហង់ជូន ណារ៉ុន បានមានប្រសាសន៍ថា សាលាភាពជាអ្នកដឹកនាំនេះ បង្កើតឡើង ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស និងជាពិសេសកុមារកម្ពុជាទៅតាមកម្មវិធីសិក្សាតាមបែបប្រទេសជប៉ុន ដើម្បីឲ្យពួកគាត់រៀនទាំងភាសាខ្មែរ និងភាសាជប៉ុន ក៏ដូចជាធ្វើការសិក្សាពីវប្បធម៌ជប៉ុន ដែលធ្វើយ៉ាងណា ឲ្យកុមារធំឡើងអាចធ្វើការនៅក្នុងក្រុមហ៊ុនជប៉ុនបាន។ ដូច្នេះគោលបំណងរបស់យើង គឺដើម្បីលើ កម្ពស់ធនធានមនុស្ស និងទាក់ទាញវិនិយោគិនជប៉ុនឲ្យមក បណ្ដាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើន។

ឯកឧត្ដម HORINOUCHI Hidehisa បានមានប្រសាសន៍ថា ការអប់រំត្រូវតែមានការយកចិត្ដទុកដាក់ជាចាំបាច់ ព្រោះដើម្បីកសាងធនធានមនុស្ស និងជាពិសេសដើម្បីជំរុញដល់ការអភិវឌ្ឍដល់សេដ្ឋកិច្ចជាតិ។ ហើយ លោក OKUBO Hideo ប្រធានមូលនិធិស៊ីសេហ្វក៏បានមានប្រសាសន៍ផងដែរថា សាលាភាពជាអ្នកដឹក នាំនេះបង្កើតឡើងក្នុងគោលបំណងសំខាន់២គឺ៖

១. បណ្ដុះបណ្ដាលអ្នកអប់រំយ៉ាងពិតប្រាកដមួយដែលគិតពីប្រយោជន៍ផែនដី និងប្រកាន់ខ្ជាប់នូវទឹកចិត្ដ ចំពោះអ្នកដទៃ ។ ២. អាចកុមារតូចៗរៀនសូត្រដោយខ្លួបឯងនៅទីនេះ ហើយធ្វើការអភិវឌ្ឍខ្លួនដើម្បីបើក ផ្លូវទៅកាន់អនាគត់ ដោយខ្លួនឯង នៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្ដូរឥតឈប់ឈរ និងបង្កើតសង្គមមួយដែលមាន ស្ថិរភាព។ ហើយថ្ងៃអនាគត់សាលានេះ នឹងត្រូវប្រគល់ជូនក្រសួងអបរំយុវជននិងកីឡាជាសាលាគម្រូ។

សូមបញ្ជាក់ផងដែរថា សាលាភាពជាអ្នកដឹកនាំនេះមូលនិធិស៊ីសេហ្វ នឹងបង្រៀនពីរភាសាគឺ ភាសាខ្មែរ និងភាសាជប៉ុន ហើយសាលាបើកបង្រៀនសិស្សចាប់ពីថា្នក់មតេយ្យ ដល់ថា្នក់អនុវិទ្យាល័យ ដោយពុំមាន ការបង់ថ្លៃប្រាក់នោះទេ ចំពោះទីតាំងវិញស្ថិតនៅភូមិ កោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ប្រភពពីគេហទំព័រ៖ bodiapost

LEAVE A REPLY

Please enter your comment!
Please enter your name here