ភិក្ខុនាម ប៉ុល សារឿង ហៅតាក់ស៊ី អតីតតារាកំប្លែង ធ្វើកិច្ចសន្យា នៅចំពោះព្រះមេគុណខេត្តកំពង់ស្ពឺ ដោយឲ្យឈប់ទេសនា ក្រោយពី…..

0
15673

យោងតាមបណ្តាញផ្សព្វផ្សាយនានាអោយដឹងថាភិក្ខុនាម ប៉ុល សារឿង ហៅតាក់ស៊ី អតីតតារាកំប្លែង ដោយសារតែមិនចង់ប្រឈមជាមួយពុទ្ធបរិសទ័មួយចំនួន ដែលរិះគន់ថាលោកបាន ទេសនារបៀប ជាអ្នកលេងកំប្លែងខុសនឹងវិនយ័បព្វជិត លោកក៍បាន និមន្តសរសេរជាកិច្ចសន្យា ចំពោះព្រះមេគណ ខេត្តកំពង់ស្ពឺ ឆ្លើយតបទៅនឹងការរិះគន់នេះ ។ កិច្ចសន្យានោះមាន៣ចំណុច៖

ទី១,ឈប់ទេសនាមួយរយៈពេល ។

ទី២,ឈប់សម្តែងធម៌ទេសនាដែលមានកាយវិការមិនសមជាសមណៈ ឬ សម្លេងដូចអ្នកកំប្លែង ។

ទី៣,រហូតដល់ ភិក្ខុ តាក់ស៊ី បួសបានយូរគួរសម និង រៀនព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនាបានច្រើន ។

កិច្ចសន្យារបស់ភិក្ខុ តាក់ស៊ីបានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here