មនុស្សជាង40នាក់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារមួយ នៅលើកោះភាគខាងត្បូង នៃប្រទេសនូវែលសេឡង់នៅថ្ងៃសុក្រនេះ នៅពេលដែលខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅក្នុងវិហារអ៊ីស្លាមពីរ។
នេះបើយោងតាមសម្តីរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់លោក Jacinda Ardern បានឲ្យរ៉យទ័រដឹងថា ការបាញ់ប្រហារក្នុងទីក្រុង Christchurch ដែលត្រូវបានគេចាត់ថាជាការវាយប្រហារភេរវកម្មរួមបញ្ចូលទាំងការសម្លាប់មនុស្ស 30 នាក់នៅវិហារអ៊ីស្លាមមួយ។
មន្ទីរពេទ្យ Christchurch បានបញ្ជាក់ថាអ្នករងគ្រោះកំពុងតែព្យាបាលមនុស្សចំនួន ៤៨នាក់ដែលរងរបួស ដោយសារគ្រាប់កាំភ្លើងដែលមានចាប់ពីអនីតិជនរហូតដល់មនុស្សចាស់។
យោងតាមប៉ូលីស នូវែលហ្សេឡង់ បានឱ្យដឹងថា ជនសង្ស័យដែលបានស្លៀកពាក់ឈុតប្រយុទ្ធ បានបង្ហាញខ្លួន ហើយបានការបាញ់ប្រហារនៅលើបណ្តាហ្វូងមនុស្សតែម្តង។ មនុស្ស ៤នាក់បុរស ៣នាក់និងស្ត្រី 1 នាក់ត្រូវបានគេឃុំឃាំង ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារ ប៉ុន្តែប៉ូលិសមិនទាន់បានឲ្យដឹងនូវ អត្តសញ្ញាណរបស់ពួកគេនោះទេ។
ក្នុងនោះដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានបញ្ជាក់ថាម្នាក់ក្នុងចំណោមពួកគេគឺជាពលរដ្ឋអូស្ត្រាលី៕ចាន់ រី
(មានវិដេអូ)
ប្រភពវិដេអូ៖ កូនខ្លាតូច