​ ​សំរាម​ប្រមាណ ៨.៥០០តោន ត្រូវបានកាយចេញពីប្រឡាយ​បឹងត្របែក យកទៅ​ចាក់ចោលនៅ​ទីលាន​ចាក់សំរាម

0
542

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិនា ​ រដ្ឋបាល​ខណ្ឌ​ចំការមន និងមន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូនរាជធានីភ្នំពេញ បានសហការ​ចុះ​រៀបចំ​កាយ និង​ប្រមូល​សំរាម​ចេញ​ពី​ប្រឡាយ​បឹងត្របែក។

សូម​បញ្ជាក់​ថា ក្នុង​១ឆ្នាំ ជាមធ្យម​ ​សំរាម​ប្រមាណ ៨.៥០០តោន ត្រូវបានកាយចេញពីប្រឡាយ​បឹងត្របែក យកទៅ​ចាក់ចោលនៅ​ទីលាន​ចាក់សំរាម​។

សូមបងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ដែល​រស់នៅ និង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រឡាយ​បឹងត្របែក​នេះ ​ទុកដាក់​សំរាម​ឱ្យបានត្រឹមត្រូវ ជៀសវាង​ការ​ចោល​សំរាម​ចូល​ទៅ​ក្នុង​ប្រឡាយ នាំឱ្យ​ប៉ះពាល់​ដល់សុខភាព​អ្នករស់​នៅ​ជុំវិញ​នោះ ក៏ដូចជា​អនាម័យ​បរិស្ថាន និង​សោភណភាព​របស់​រាជធានីភ្នំពេញ​របស់​យើង​ទាំង​អស់​គ្នា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here