កណ្តាល ៖ កាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះសំណាក ឈ្មោះ “សុខ វិសាល” ផ្លូវលេខ១១០B ភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្ក្រាបបទល្មើសសញ្ចាកម្ម ដោយមានការចូលរួមដោយ នគរបាលក្រុងតាខ្មៅ នគរបាលប៉ុស្តិ៍តាខ្មៅ ក្រុមព្រឹក្សាសង្កាត់តាខ្មៅ សមាជិកភូមិតាខ្មៅផងដែរ ។
សង្រ្គោះបានក្មេងស្រីអនីតិជន ចំនួន៥នាក់ នីតិជនម្នាក់សរុបចំនួន៦នាក់៖
ទី១-ឈ្មោះ ល.ហ.ហ អនីតិជន
, ទី២- ឈ្មោះ ម៉ៅ រក្សា
ទី៣- ឈ្មោះ សៀង គា
ទី៤- ឈ្មោះ ធី ចាន់លីណា
ទី៥- ឈ្មោះ មុន លក្ខិណា
ទី៦- ឈ្មោះ ពេជ្រ រតនា។
ចំណែក ជនល្មើសជាអន្តរការី ឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ឈ្មោះហៅក្រៅ ក្រពុំឈូក មានទីលំនៅបច្ចុប្បន្ននៅផ្ទះជួលក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទីលំនៅកំណើត ភូមិអង្គបាន ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានឃាត់ខ្លួនបញ្ជូនមកការិល័យជំនាញខេត្ត។
ជនរងគ្រោះទាំង៦នាក់ បាននាំមកការិល័យជំនាញខេត្ត ក្រោមការជួយឧបត្ថម្ភពីអង្គការមេត្រីអន្តរជាតិ៕
(មានវិដេអូ)
ប្រភព៖ FB