អគ្គីភយ័ឆេះអាគារដែលជនជាតិចិនស្នាក់នៅមួយកន្លែង នៅលើភ្នំទល់មុខកំពង់ផែក្រុងព្រះសីហនុ

0
284

ក្រុងព្រះសីហនុៈ មានអគ្គីភយ័ឆេះអាគារដែលជនជាតិចិនស្នាក់នៅមួយកន្លែង នៅលើភ្នំម្តុំជិតផ្ទះឯកឧត្តមសាយ ហាក់ ក្នុងសង្កាត់លេខ៣ ទល់មុខកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោងជិត១០ព្រឹក ថ្ងៃ០១ ខែមិនា ឆ្នាំ២០១៩។

ភ្លាមៗនោះ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គីភយ័ ទៅអន្តរាគមន៍ជួយពន្លត់ និងចូលរួមជួយពន្លត់ពីរថយន្តដឹកទឹកឯកជន មួយចំនួនផងដែ។ បើតាមសមត្ថកិច្ចចុះអន្តរាគមន៍ផ្ទាល់ថ្លែងថាអគ្គីភយ័នេះឆេះចេញពីចង្ក្រានដាំបាយ ក្នុងនោះក្រុមពន្លត់អគ្គីភយ័បានចូលទៅគ្រប់គ្រងបានហើយនៅវេលាម៉ោងជិត១០កន្លះព្រឹកថ្ងៃដដែល ដែលអាចទប់ស្កាត់បានមិនអោយរាលដាលធ្ងន់ធ្ងរ និងថាមនុស្សនៅក្នុងអគារនេះត្រូវបានជន្លៀសចេញទាន់ពេល មិនមានអ្នករងគ្រោះឡើយ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here