កាលពីម្សិលមិញនេះ តាមរយៈគណនេយ្យហ្វេសបុកមួយឈ្មោះថា Makara Phal បានអំពាវនាវស្វែងរកសប្បុរសជនឲ្យជួយដល់មិត្តភ័ក្ត្ររបស់គាត់ ដែលក្រីក្រលំបាកថែមទាំងជួបរឿងអកុសលចឹងថែមទៀត ដោយត្រូវគេកាប់ដាច់ដៃហើយ និងជះទឹកអាសុីតដាក់មុខទៀត ហើយអ្វីដែលគួរឲ្យកាន់តែខ្លោចចិត្តទៀតនោះគឺកំព្រាឪពុកម្តាយ និងត្រូវមើលថែរក្សាប្អូនក្នុងបន្ទុកថែមទៀតផង។
ពេលនេះកំពុងសំរាកព្យាបាលនៅពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។ គណនេយ្យខាងលើបានសរសេរយ៉ាងដូច្នេះថា៖ ជួយស៊ែអោយសប្បុរសជនឃើញផង សូមជួយគ្នាផង អាណិតណាស់លោកអើយគ្មានពុកគ្មានម៉ែហើយមើលថែប្អនទៀត ឡូវជូបរឿងបែបនេះ។គាត់ត្រូវគេកាប់ដាច់ដៃហើយជះទឹកអាស៊ីតដាក់មុខទៀត។ គ្នាក្រណាស់សូមជួយគាត់ផង។ឡវូគាត់ដេកនៅពេទ្យលោកសង្ឃ។ គាត់នៅភូមិព្រះម្លប់ ឃុំកណ្ដឹងស្រុកបាទី ខេត្ដតាកែវ៕