ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា ប្រធានសាខាកាកបាទក្រហម រាជធានី បានដឹកនាំមន្ត្រីនិងអាជ្ញាធរចូលរួមរំលែកទុក្ខ និងចុះសួរសុខ ទុក្ខដល់ក្រុមគ្រួសារសពផ្ទាល់ ដែលបានស្លាប់និងរងរបួសកំពុងសម្រាក នៅមន្ទីរពេទ្យ ក្រោយពីមាន ហេតុការណ៍អាក្រក់បាក់រលំអាគារ៧ជាន់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩កន្លងទៅនេះ។
ផ្ទះសពឈ្មោះ វិជ្ជា បញ្ញា អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (ផ្លូវចូលទីលានចាក់សំរាមស្ទឹងមានជ័យចាស់)ត្រូវបានរៀបចំតាមប្រពៃណីខ្មែរហើយ ដូនចេះ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីអញ្ជើញចុះទៅដល់គេហដ្ឋានផ្ទាល់ និងបានសម្តែងក្តីរន្ធត់ជាមួយ នឹងភាពសោកស្តាយនិងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសពព្រមទាំងបានប្រគល់អំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានូវថវិកា៥លានរៀល។ដោយឡែកអំណោយសាខាកាកបាទក្រហមរាជធានីរួមមាន៖ថវិកា២លានរៀលអង្ករចំនួន២០០គីឡូក្រាម, មី៥កេស, ទឹកក្រូច៥កេស, ត្រីខ៥យួរ, និងទឹកសុទ្ឋ១០កេស។
បន្ទាប់ពីចុះសាកសួររំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសពនិងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនរួចមកលោកឃួងស្រេងក៏បានបន្តចុះសាកសួរសុខទុក្ខជនរងគ្រោះឈ្មោះក្រៀលអឿនភេទស្រីអាយុ២៨ឆ្នាំមានស្រុកកំណើតនៅក្រុងសួងខេត្តត្បូងឃ្មុំដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះសង្ឃនិងបានផ្តល់អំណោយសាខាកាកបាទក្រហមរាជធានីជូនផងដែរដោយក្នុងនោះបានប្រគល់ជូននូវថវិកា២លានរៀលមី២កេស, ទឹកក្រូច២កេស, ត្រីខ២យួរ, និងទឹកសុទ្ឋ២កេស។
ជាមួយគ្នានេះឯកឧត្តម ឃួង ស្រេង អភិបារាជធានីបាន សំណេះសំណាល និងសួរសុខទុក្ខជា មួយប្រជាពលរដ្ឋជាអ្នកជម្ងឺដែលកំពុងសំរាកព្យាបាលនៅបន្ទប់ជាមួយគ្នានិងនៅសាលក្បែរៗនោះចំនួន៤៥នាក់ទៀតដោយក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ដែរថា អាគារដែលរលំបាក់នោះ ជាប្រភេទសណ្ឋាគារស្ថិត ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំនៅពីវេលាម៉ោងជិត៤ជិតភ្លឺថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩ដែលនេះជាមហន្តរាយលើកដំបូងសម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុហើយបើតាមមន្ត្រីជំនាញនានាថ្លែងថាការបាក់រលំនេះកើតឡើងដោយសារបញ្ហាបច្ចេសសំណង់ហើយសំណង់អាគារនេះត្រូវបានក្រសួងរៀបចំដែនដីចុះហាមឃាត់ចំនួន២ដងរួចមកហើយប៉ុន្តែម្ចាស់ដែលជាជនជាតិចិនមិនព្រមស្តាប់និងនៅតែបន្តសាងសង់ដោយចិត្តឯង។ សំណង់ នោះត្រូវបានសាសង់លើផ្ទៃដី៥៨៣ម៉ែត្រក្រឡាសាសង់ដោយការប្រើឆ្អឹងដែក។