ខេត្តព្រះសីហនុ៖ នគរបាលអន្តោប្រវេសន៍កម្ពុជា សហការជាមួយនគរបាលជំនាញពីប្រទេសចិន បានចាប់បញ្ជូនជនជាតិចិនចំនួន63នាក់ចេញពីខេត្តព្រះសីហនុប្រទេសកម្ពុជាទៅកាន់ប្រទេសចិនវិញនៅវេលាថ្ងៃត្រង់ថ្ងៃ26.06.2019 នេះ តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
ឯកឧត្តម ឧត្តមសេនីយ៍ឯកឆាយ ប៊ុណ្ណាអនុ ប្រធានស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តព្រះសីហនុ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍អោយPNNដឹងថា ជនជាតិចិនទាំង63នាក់នេះមានប្រុស50នាក់ ស្រី13នាក់ មានពិរុទ្ធពាក់ពន្ធ័នឹងបទល្មើសឆបោកពីជនរងគ្រោះតាមប្រពន្ធ័ទូរគមនាគមន៍។
បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯកឆាយ ប៊ុណ្ណាបញ្ជាក់ថា ក្រៅពីការបញ្ជូនចេញជនជាតិចិន63នាក់នៅថ្ងៃនេះ កាលពីថ្ងៃទី25មិថុនា2019 នគរបាលអន្តោប្រវេសន៍ក៍បានបញ្ជូនជនជាតិចិនដែលមានពិរុទ្ធភាពដូចគ្នាចំនួន05នាក់ ប្រុស04នាក់ស្ត្រី01នាក់ ទៅប្រទេសចិនវិញផងដែរ ដែលសរុបរយៈពេល2ថ្ងៃនេះ មានជនជាតិចិនចំនួន68នាក់ដែលបានបណ្តេញចេញតាមផ្លូវច្បាប់របស់ប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។៕
ប្រភព៖ FB