(ភ្នំពេញ)៖ មន្ត្រីយោធាម្នាក់ ដកកាំភ្លើងបាញ់គូជំលោះពីរគ្រាប់ តែបែរជាមិនត្រូវគូជំលោះ បែរជាត្រូវដៃខ្លួនឯងបណ្តាលអោយរងរបួស ហេតុការណ៍នេះ កើតឡើងនៅម៉ោងជាង១យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
នៅមុនពេលកើតហេតុរូបគាត់ បានមកច្រៀងខារ៉ាអូខេមួយកន្លែង មានឈ្មោះថា ខារ៉ាអូខេ ផាតធី កំពុងតែអង្គុយសុខៗ ស្រាប់តែលេចមុខជនបង្កបានដើរមកហើយ បានវាយទៅជនរងគ្រោះចំនួនពីរដៃចំផ្ទៃមុខបណ្ដាលឲ្យជនរងគ្រោះ ខឹងបានងើបហើយរុញជនបង្កបណ្ដាលឲ្យដួល
ភ្លាមៗនោះជនបង្កបានងើបឡើង ហើយដកកាំភ្លើងខ្លី បាញ់សំដៅទៅជនរងគ្រោះចំនួនពីរគ្រាប់ តែបែរជាត្រូវដៃខ្លួនឯងទៅវិញ។
សមត្ថកិច្ចមូលដ្ឋាន បានចុះមករួចធ្វើការឃាត់ខ្លួនជនបង្ក ដែលបានបាញ់បោះខាងលើ រួមទាំងជនរងគ្រោះ ដើម្បីយកមកសួរនាំបន្តនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ រកមូលហេតុអ្វីដែលបណ្ដាលឲ្យឈានដល់ការបាញ់បោះ៕
ប្រភព៖ FB