ជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស ដោយសារមានហេតុផលធំៗ

0
420

ទោះជាយ៉ាងណាក៏ដោយកំណើនរបស់ជនជាតិចិនចំណាកស្រុកទៅក្រៅប្រទេសមួយរយះពេលចុងក្រោយនេះត្រូវបានគេមើលឃើញថាមានសន្ទុះកើនឡើង ពោលគឺមិនថាក្នុងទ្វីបអាស៊ី ឧបទ្វីបអាស៊ីអាគ្នេយ៍ ទ្វីបអាហ្វ្រិច រឺទ្វីបអឺរ៉ុបនោះទេ សុទ្ធតែមានឃើញវត្តមានរបស់ជនជាតិចិនទាំងក្រុមៗរស់នៅ។

ស្របជាមួយនឹងកំណើនរបស់ជនជាតិចិននៅក្រៅប្រទេសនេះការមកដល់របស់ពួកគេក៏បាននាំមកនូវតម្រូវការកាន់តែខ្លាំងនូវអចលនទ្រព្យជាច្រើនរួមមានផ្ទះ និងដីផ្សេងៗ ដែលចលនានេះបានធ្វើឱ្យតម្លៃអចលន ទ្រព្យនៅតាមប្រទេសនីមួយៗសុទ្ធតែត្រូវប៉ាន់បានថ្លៃខ្ពស់ណាស់។

អានអត្ថបទបន្ថែម៖ ខ្សែក្រវាត់មួយ ផ្លូវមួយ៖ វិនិយោគិនចិនបង្ហាញពីជំនឿចិត្តលើវិស័យ អចលន ទ្រព្យកម្ពុជា! ប៉ុន្តែតើអ្វីទៅជាហេតុផលដែលធ្វើឱ្យជនជាតិចិន យ៉ាងច្រើនកុះករទិញអចលនទ្រព្យ នៅក្រៅ ប្រទេសយ៉ាងដូច្នេះ? បើតាមការលើកឡើងរបស់លោក Charles Pittar អគ្គនាយកប្រតិបត្តិនៃគេហទំព័័រ  Juwai.com ហេតុផលធំៗទាំង៤យ៉ាង ដែលញុំាងឱ្យប្រជាជន ចិនទិញ អចនលទ្រព្យច្រើនបែបនេះ មានដូចជា៖

១​. ដើម្បីវិនិយោគជាសមិទ្ធិផលដ៏ធំ នៃការបើកចំហសេដ្ឋកិច្ចក្នុ្ងងស្រុក ការរៀបចំគោល នយោបាយ ទាក់ទាញវិនិយោគិន និងយុទ្ធសាស្ត្រផ្សេងៗទៅលើវិស័យឧស្សាហកម្ម ប្រជាជនចិននាសតវត្សរ៍ទី២១ នេះកាន់តែមានជីវភាពល្អទៅៗដោយក្នុងនោះផងដែរប្រជាជនរបស់ខ្លួនជាច្រើនចាប់ផ្តើមមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការវិនិយោគនៅក្រៅប្រទេស។​

ក្នុងនោះផងដែរការវិនិយោគនៅលើវិស័យអចលនទ្រព្យត្រូវបានជនជាតិចិនយល់ថាជាការវិនិយោគដ៏សុវត្ថិភាពបំផុត បើប្រៀបធៀបនឹងការបណ្តាកទុនទៅលើវិស័យដទៃៗផ្សេងទៀត ព្រោះថាកាលណា កំណើន មនុស្សនៅតែបន្តកើនឡើង តម្រូវការអចលនទ្រព្យនៅតែមាន។

លើសពីនេះទៅទៀតប្រជាជនចិននិយមវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះតម្លៃអចលនទ្រព្យនៅប្រទេសទាំងនេះកំពុងស្ថិតនៅក្នុងតម្លៃទាបដែលក្នុងពេលអនាគតដ៏ល្បីនឹងអាចឡើងថ្លៃខ្ពស់បាន។ ដូច្នេះហើយការវិនិយោគក្នុងវិស័យនេះអាចនាំឱ្យពួកគេចំនេញជាច្រើន។

២. ដើម្បីការបង្ហាញពីស្តង់ដារជីវភាពក្រៅពីការវិនិយោគ ការទិញផ្ទះក៏អាចធ្វើឡើង ដើម្បីបង្ហាញទៅ អ្នកដទៃផងដែរ ពោលគឺសម្រាប់ជនជាតិចិនមួយចំនួន កម្មសិទ្ធិជាម្ចាស់អចលនទ្រព្យនៅ ក្រៅប្រទេស គឺជាមោទនភាព និងជាសូចនាករបង្ហាញពីភាពជោគជ័យរបស់ពួកគេ។ ប្រទេសអភិវឌ្ឍន៍ដូចជា សហរដ្ឋអា មេរិច កាណាដា អូស្ត្រាលី ណូវេលហ្សេឡង់ និងចក្រភពអង់គ្លេសជាដើម សុទ្ធតែជាឋានសួគ៌ នៃលំនៅដ្ឋាន របស់ជនជាតិចិន។

បើទោះបីជនជាតិចិនមួយចំនួនដែលទិញផ្ទះរឺអចលនទ្រព្យនៅឯក្រៅប្រទេសពុំមានបំនងក្នុងការទៅស្នាក់នៅទីនោះដោយអចិន្ត្រៃយ៍ក៏ពិតមែន ប៉ុន្តែងារជាម្ចាស់អចលនទ្រព្យនៅក្នុងប្រទេសជឿនលឿនទាំងនេះ បានបង្ហាញថាពួកគេមានសមត្ថភាព និងភាពខ្ពង់ខ្ពស់គួរឱ្យស្ងើចសរសើរ។​

៣. ចំនាកស្រុក

ហេតុផលផ្សេងទៀតដែលធ្វើឱ្យជនជាតិចិនទិញអចលនទ្រព្យនៅក្រៅប្រទេស គឺដោយសារតែពួក គេមាន គម្រោងធ្វើចំណាកស្រុក ដូច្នេះហើយពួកគេទិញអចលនទ្រព្យទុកជាមុនឱ្យហើយ ដើម្បីជៀសវាង ចំនាយ ប្រាក់ទៅលើថ្លៃជួល។

ថ្វីត្បិតតែនៅក្នុងប្រទេសចិន រដ្ឋាភិបាលដឹកនាំដោយលោកប្រធានាធិបតី ស៊ឺ ជីងពីង បានរិះរក គ្រប់មធ្យោ បាយដើម្បីបង្កើនការងារដល់ប្រជាជននៅក្នុងស្រុកក៏ពិតមែន ប៉ុន្តែទីផ្សារក្នុង ស្រុកនៅតែមាន ភាពតូច ចង្អៀត និងមានការប្រកួតប្រជែងខ្ពស់ ដោយសារតែប្រជាជននៅក្នុងប្រទេស នេះមានចំនួន ច្រើនពេក។

ដូច្នេះដើម្បីទទួលបានឱកាសការងារច្រើនជាងមុន មានជនជាតចិនជា ច្រើនដែលសម្រេច ចិត្តចេញទៅ ប្រកបអាជីវកម្ម រឺធ្វើការងារនៅក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសដែល ត្រូវការកម្លាំង ពលករសកម្មជាដើម។

៤. បន្តការសិក្សាតាមរយះទិន្នន័យពីគេហទំព័រក្រសួងអប់រំរបស់សាធារណរដ្ឋប្រជាមានិតចិន មកទល់ឆ្នាំ ២០១៨​​ ខែមេសា មាននិស្សិតចិនប្រមាណ ១,៤៥៤,១០០នាក់ ដែលបានសិក្សា និងបន្តការសិក្សា នៅឯក្រៅប្រទេស។

ក្នុងនោះ ក្រៅពីនិស្សិតដែលទៅសិក្សាដោយអាហារូបករណ៍ និស្សិតដែលទៅបន្តការសិក្សាដោយខ្លួនឯង (ជាពិសេសនៅប្រទេសលោកខាងលិច) តែងត្រូវបានឳពុកម្តាយរបស់ពួកគេទិញផ្ទះ រឺអាផាតមិន សម្រាប់ឱ្យ ពួកគេស្នាក់នៅតែម្តង។ ក្នុងនោះ សហរដ្ឋអាមេរិច អូស្ត្រាលី និងចក្រភពអង់គ្លេសសុទ្ធ តែជាប្រជាជនដែលឳពុកម្តាយជនជាតិចិនដែលមានជីវភាពធូរធារនិយមបញ្ជូនកូនទៅបន្តការសិក្សា។

តាមការបង្ហាញពីលោក ទៅកាន់សារពត៌មាន ក៏បានឱ្យដឹងបន្ថែមទៀតថា និន្នាការដែលជន ជាតិចិនទិញអចលនទ្រព្យនៅក្រៅប្រទេសគ្រាន់តែជាចំនុចចាប់ផ្តើមប៉ុណ្ណោះ ពោលគឺបើប្រៀបធៀបនឹងឆ្នាំ២០១៤ ដែលជនជាតិចិនបានចំនាយប្រាក់ទិញអចលនទ្រព្យសរុបប្រមាណ ៥០ ពាន់លានដុល្លារសហរដ្ឋអាមេរិចនោះ ចំនួននេះនឹងកើនឡើងរហូតទៅដល់ ២០០ ពាន់លានដុល្លារសហរដ្ឋអាមេរិចនៅរយះពេល១០ឆ្នាំខាងមុខ។

គូសបញ្ជាក់ផងដែរថាមិនខុសពីប្រទេសដទៃនៅលើពិភពលោកនោះទេប្រទេសកម្ពុជាសព្វថ្ងៃក៏កំពុងស្វាគមន៍វិនិយោគិនជនជាតិចិនដែលចូលមកវិនិយោគលើវិស័យសំណង់និងអចលនទ្រព្យក្នុងចំនួនមួយគួរឱ្យគត់សម្គាល់ផងដែរ ដោយក្នុងនោះយើងឃើញថា មូលហេតុចម្បងដែលទាក់ទាញ ពួកគេឱ្យចូលមកក្នុង ប្រទេសកម្ពុជានេះគឺដើម្បីការវិនិយោគតែម្តង៕ប្រភព realestate

LEAVE A REPLY

Please enter your comment!
Please enter your name here