រដ្ឋបាលរាជធានី នឹងពិន័យដល់អ្នក ទុកដាក់សំរាមមិនត្រឹមត្រូវ ហើយប៉ះពាល់បរិស្ថានពិន័យ…..

0
256

(ភ្នំពេញ) យោងតាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ហើយផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៦ កុម្ភៈនេះ ត្រង់ចំណុចទី៧ បាននិយាយពីយន្តការសម្រាប់ អនុវត្តវិធានការពិន័យអន្តរការណ៍។

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា បើម្ចាស់ក្រុមហ៊ុន និងអាជីវកម្មណាមិន អនុវត្តតាមការណែនាំរបស់អាជ្ញាធរ ក្នុងការទុកដាក់សំរាមិនបានត្រឹមត្រូវ នឹងផាកពិន័យពី ១ម៉ឺនរៀល ដល់២លានរៀល ហើយក្នុងករណីបង្កឲ្យ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាននឹងពិន័យចាប់ពី ១លានរៀល ដល់៥០លានរៀល ខណៈសំរាមនាពេលបច្ចុប្បន្ន ហាក់មានការបោសចោល ពាសវាលពាសកាល ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ជាខ្លាំង។

សូមអានសេចក្តីណែនាំដូចខាងក្រោយ៖

LEAVE A REPLY

Please enter your comment!
Please enter your name here