គយចលត័ឃាត់ទូកដឹកបារីគេចពន្ធមួយគ្រឿង ដែលផ្ទុកបារីចំនួន១,១២៩កាតុង

0
246

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះ គយចលត័បានធ្វើការបង្រ្កាប និងចាប់ឃាត់បានទូកដឹកបារីគេចពន្ធមួយគ្រឿង ដែលផ្ទុកបារីចំនួន១,១២៩កាតុនៅចំណុចចន្លោះកោះពោធិ៍ និងកោះអាចន៍សេះ ស្ថិតក្នុងខេត្តកែប ។

អគ្គនាយកដ្ឋានគយបានឲ្យដឹងទៀតថា ដូចដែលបានគូសបញ្ជាក់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាវាល្បាតគយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានរំពឹងថា ការបំពាក់នាវាល្បាតគយ ចំនួន២គ្រឿងនេះ នឹងចូលរួមចំណែក យ៉ាងសំខាន់បន្ថែមទៀត ក្នុងការពង្រឹងសមត្ថភាព និងប្រសិទ្ធិភាពក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបអំពើរត់គេចពន្ធនៅក្នុងភូមិសាស្ត្រសមុទ្រ និងតំបន់ឆ្នេរនៃកម្ពុជា ហើយក៏អាចចូលរួមក្នុងការពង្រឹងសន្តិសុខលំហរសមុទ្រកម្ពុជាផងដែរ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here