ភ្នំពេញ៖ ស្ត្រីម្នាក់ដោយសារតែមានជំលោះជាមួយប្តី បានបីកូនតូចឡើងលើបង្កាន់ដៃផ្ទះសំណាក់ ប៉ងធ្វើអត្តឃាតលោតសម្លាប់ខ្លួន ទាំងកូនមិនអ្វីសោះ ហេតុការណ៍ការណ៍នេះបង្ករអោយមុានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សីមុខបុរីញ៉ូថោនភូមិព្រៃទាសង្កាត់ចោមចៅ៣ខណ្ឌពោធិសែនជ័យ។
ស្ត្រីម្នាក់នេះជាជនជាតិខ្មែរ មានកូនប្រុសតូចម្នាក់ មានប្តីជាជនជាតិចិន ទៅជួលបន្ទប់ផ្ទះសំណាក់(សុមនា)ស្នាក់នៅ មុនកើតហេតុប្តីជាជនជាតិចិនស្រវឹងស្រារករឿងឈ្លោះប្រពន្ធទាំងគ្មានហេតុផលស្រែកឡូឡាសំឡុតស្ត្រីជាប្រពន្ធរហូតដល់ខាងផ្ទះសំណាក់ទៅឃាត់បំបែកបុរសជាប្តីចេញ។
ខណៈដែលកូនតូចបីឱបនឹងដៃដែលគ្នាមិនទាន់ដឹងអីបែជាម្តាយមានចិត្តប៉ងបែបនេះផ្អើលប្រជាពលរដ្ឋសមត្ថកិច្ចកំពុងរកវិធីសាស្ត្រលួងលោមឃាត់បានមកវិញភ្លាមៗ។ស្ត្រីពរកូនតូចដែលឈរលើស្លាកយីហោប៉ុនប៉ងលោតពីលើជានើទី១នៃផ្ទះសំណាក់សុំលាក់ឈ្មោះពរកូនប្រុសតូចម្នាក់នៅដៃ ។
បុរសរូបនោះចុះបើករថយន្តចាកចេញចោលបាត់មួយសន្ទុះក្រោយមកស្រាប់តែស្ត្រីជាប្រពន្ធតូចចិត្តជាមួយប្តីចិនបង្កើតធ្វើរឿងបែបនេះកើតឡើងត្រូវបានកម្លាំងសមត្ថកិច្ចពលរដ្ឋប្រើវិធីសាស្ត្រលួងលោម ទីបំផុត សមត្ថកិច្ចឃាត់បានដោយសុវត្តិភាព ទាំងម្តាយទាំងកូន ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍នឹង សមត្ថកិច្ចជំនាញអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានណែនាំ ស្ត្រីខាងលើ កុំឱ្យគិតខ្លីចង់សម្លាប់ខ្លួន អាណិតកូនតូច និងឲ្យតាមរកប្តី ដើម្បីមកដោះស្រាយបញ្ហា៕
ប្រភព៖ FB